រមាស​ឈ្មោល​ពូជ​កម្រ​ មួយ​ក្បាល​ចុងក្រោយ​លើ​ផែនដី បាន​ងាប់ហើយ

  • 2018-03-20 09:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សត្វ​រមាស​ស​ឈ្មោល​ពូជ​ភាគ​ខាង​ជើង​សល់​តែ​មួយ​លើ​ពិភពលោក បាន​បាត់​បង់ជីវិត​ កាល​ពី​ថ្ងៃ​១៩ មីនា​ម្សិលមិញ នៅ​ក្នុង​ប្រទេស​កេ​ន​យ៉ា​។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ចិញ្ចឹម។ ដោយ​បច្ចុប្បន្ន​ពូជ​រមាស​ស​ខាងជើង គឺ​នៅ​សល់​តែ​ញី​ពីរ​ក្បាល​ទៀត​ប៉ុណ្ណោះ​។​

ក្រុម​អ្នក​អភិរក្ស Ol Pejeta Conservancy  បាន​ថ្លែង​ថា សត្វ​រមាស​នេះ​ មាន​ឈ្មោះថា Sudan អាយុ​ ៤៥ ឆ្នាំ ។ មូលហេតុ​នៃ​ការ​ស្លាប់​នេះ បណ្ដាល​មក​ពី​ភាព​ចាស់​ជរា​ ដែល​ធ្វើ​ឲ្យ​សាច់​ដុំ និង​ឆ្អឹង​របស់​វា​ចុះ​ខ្សោយ​ រួម​ទាំង​ស្បែក​របស់​របក​ជា​បន្ត​បន្ទាប់​ទៀត​ផង​។

សូម​ជម្រាប​ថា សត្វ​រមាស​សរ​ឈ្មោល​ Sudan ​នេះ ធ្លាប់​រស់​នៅ​សួន​សត្វ​ Dver Kralove ក្នុង​សាធារណៈ​រដ្ឋ​ឆេក​ មុន​នឹង​ត្រូវ​បាន​ដឹក​មក​តំបន់​អភិរក្ស​សត្វ ​Ol Pejeta Conservancy ដែល​ជាកន្លែង​សត្វរមាស​នេះ​រស់​នៅ​ជាមួយ​នឹង​សត្វរមាស​ញី២​ផ្សេងទៀត។ សត្វរ​មាស​ទាំង​ពីរ​ដែល​នៅ​រស់​នេះ​ មួយ​មាន​ឈ្មោះ​ Najin អាយុ ២៧ ឆ្នាំ និង​មួយ​ទៀត​មាន​ឈ្មោះ Fatu អាយុ ១៧ឆ្នាំ៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;