តារា​ចម្រៀង​​ K-Pop មួយក្រុម ​នឹង​ទៅ​សម្ដែង​នៅ​កូរ៉េ​ខាង​ជើង

  • 2018-03-21 02:19:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​​កូរ៉េ​ខាង​ត្បូង​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃទី​២០​ មីនា​ម្សិល​មិញ​ថា ខ្លួន​នឹង​បញ្ជូន​ក្រុម​អ្នក​សិល្បៈ​ចំនួន ១៦០នាក់ ទៅ​សម្ដែង​នៅ​កូរ៉េខាងជើង ក្នុង​នោះ​​ក៏​មាន​​​​ក្រុម​តារា​ស្រី​ Red Velvet ផង​ដែរ​។

ការសម្តែង​របស់ក្រុម​តារា​ស្រី Red Velvet​ នា​ពេល​កន្លងមក
ក្រុម​អ្នក​សិល្បៈ​ទាំង​នោះ នឹងទៅ​សម្តែងនៅទីក្រុង​ព្យុងយ៉ាង​ ចាប់​ពី​ថ្ងៃ៣១ មីនា ដល់​៣ មេសា ២០១៨។ ក្រៅ​ពី​ក្រុម​ចម្រៀង Red Velvet គេ​នៅ​មិនទាន់​កំណត់​ទេ​ថា​ក្រុម​អ្នក​សិល្បៈ​ផ្សេងទៀត មាន​អ្នក​ណាខ្លះ ប៉ុន្តែ​នឹង​មាន​ក្រុម​អ្នក​សិល្បៈ​ជើងចាស់​មួយចំនួន​ផងដែរ។

គួរ​រម្លឹក​ថា កូរ៉េ​ខាង​ត្បូង​ ក៏​ធ្លាប់​បាន​បញ្ជូន​ក្រុម​តារា​ចម្រៀង​ K-pop មួយ​ក្រុម​ ទៅ​កូរ៉េខាងជើង​ផង​ដែរ កាល​ពី​ឆ្នាំ២០០៥។​ នេះ​បើ​តាម​ក្រសួង​បង្រួប​បង្រួម​របស់​សេអ៊ូល៕

ប្រភព៖ Bloomberg ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;