ដូណាល់ ត្រាំ គ្រោង​នឹង​ជួប ពូទីន ជជែក​រឿង​សព្វាវុធ

  • 2018-03-21 03:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​បាន​និយាយ​ថា លោក​នឹង​ជួប​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ដើម្បី​ពិភាក្សា​គ្នា ពី​ការ​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ ដែល​លោក ត្រាំ ចាត់ទុក​ថា ហួស​ការ​គ្រប់គ្រង។

នេះ​ជា​ចម្លើយ​របស់​លោក ត្រាំ តប​ទៅ​នឹង​សំនួរ​មួយ អំឡុង​លោក​ជួប​ពិភាក្សា​ជាមួយ​ព្រះរាជបុត្រ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នៅ​សេតវិមាន កាលពិ​ថ្ងៃ​ទី២០ មីនា ម្សិលមិញ។ លោក ត្រាំ ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា លោក​នឹង​បន្ដ​រក្សា​ការ​ចំណាយ​លើ​វិស័យ​យោធា​របស់​អាមេរិក។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន អាមេរិក​បាន​ចំណាយ ៧០០​ពាន់​លាន​ដុល្លារ លើ​វិស័យ​យោធា ដែល​ជា​ចំនួន​ច្រើន​សន្ធឹកសន្ធាប់ លើស​ប្រទេស​ណា​ទាំង​អស់​ក្នុង​ពិភពលោក៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;