កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ប្រកាសថា​ខ្លួន​មិន​ប្រឈម​នឹង​ការបិទ​​នោះទេ

  • 2018-03-21 04:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​អះអាង​ថា ខ្លួន​នឹង​មិន​ប្រឈម​ការ​ការ​បិទ ដោយសារ​បញ្ហា​ជំពាក់​ពន្ធដារ ដូច​បណ្ដាញ​សារព័ត៌មាន​បរទេស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​បាន​ចុះផ្សាយ​នោះ​ទេ​។ នេះ​បើ​តាម​សេច​ក្តី​ថ្លែង​ការ​ដែល​បាន​ចេញ​ កាល​ពី​ថ្ងៃ ២០ មីនា​ម្សិលមិញ។​

ក្នុង​សេច​ក្តី​ថ្លែង​ការ​ដដែល​នេះ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​អះ​អាង​ថា ខ្លួន​បាន​ក្លាយ​ជា​ទី​ទុក​ចិត្ត​សម្រាប់​មិត្ត​អ្នក​អាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អស់​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ។ ហើយ​ខ្លួន​រំពឹង​ថា​នឹង​បន្ត​ការងារ​នេះ​ជា​ច្រើន​ឆ្នាំ​បន្ត​ទៅ​មុខ​ទៀត។ លើស​ពី​នេះ ភ្នំពេញ​ប៉ុស្តិ៍​បញ្ជាក់​ថា បញ្ហា​បង់ពន្ធ និង​ការ​ចុះ​ធ្វើ​អធិការកិច្ច គឺជា​រឿង​ធម្មតា​សម្រាប់​ការ​ធ្វើ​អាជីវកម្ម ហើយ​ខ្លួន​ក៏​មិន​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ដែរ​។

​សូម​ជម្រាប​ថា ការ​បក​ស្រាយ​របស់​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​សារព័ត៌មាន​បរទេស និង​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ថា កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កំពុង​ប្រឈម​នឹង​ការ​បិទ​ទាំងស្រុង ដោយសារតែ​ជំពាក់​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ និង​រឿង​នយោបាយ​នៅ​កម្ពុជា៕​

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;