ចំណុច​សំខាន់ៗ ក្នុង​ការ​ថ្លែង​របស់​លោក ប្រាក់ សុវណ្ណារ៉ា មុន​កម្ពុជា​ប៉ះ​ឡាវ

  • 2018-03-21 03:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក ប្រាក់ សុវណ្ណារ៉ា បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ មួយ​ចំនួន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ មុន​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​ឡាវ វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨​នេះ។

ចំណុច​សំខាន់​ៗ​ទាំងនោះ​រួមមាន៖

លោក ប្រាក់ សុវណ្ណារ៉ា បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នកគាំទ្រ​កម្ពុជា ដែល​តែងតែ​ធ្វើការ​គាំទ្រ រៀងរាល់​ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ។

លោក បាន​ថ្លែង​អំណរគុណ​ដល់​សហព័ន្ធ​កីឡា​បាល់ទាត់​ឡាវ ដែល​បាន​អញ្ជើញ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា មក​ធ្វើការ​ប្រកួត​មិត្តភាព នៅ​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ​ដើម្បី​ជាការ​ត្រៀម​ខ្លួន​ប៉ះ​ក្រុម​អាហ្វហ្គានីស្ថាន​ នៅ​វគ្គជម្រុះ ពាន​រង្វាន់ AFC Asian Cup ។

ចំពោះ​បញ្ហា​អាកាស​ធាតុ លោក​ថា មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះទេ ព្រោះ​ប្រទេស​កម្ពុជា និង​ឡាវ មាន​អាកាស​ធាតុ​ប្រហាក់​ប្រហែល​គ្នា។

ការ​ប្រកួត​នេះ ជា​ការ​ប្រកួត​ដែល​លោក​ផ្ដល់​ឱកាស​សម្រាប់​កីឡាករ​យុវជន​ ធ្វើការ​បង្ហាញ​សមត្ថភាព​។

កម្ពុជា និង​ឡាវ មាន​ចំណាត់ថ្នាក់​ប្រហាក់​ប្រហែល​គ្នា​នៅ FIFA Ranking ក៏ដូចជា AFC ដូច្នេះ លោក​មិន​រំពឹង​ទទួល​បាន​លទ្ធផល​ឈ្នះ ស្មើ ឬ ចាញ់ នោះ​ទេ ព្រោះ​នេះ​ជា​ការ​ប្រកួត​ដើម្បី​ផ្ដល់​ឱកាស​សម្រាប់​កីឡាករ​យុវជន។

សូម​បញ្ជាក់​ថា កម្ពុជា ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី​ ១៧១ ខណៈ ឡាវ ឈរនៅ​ចំណាត់​ថ្នាក់​ទី​១៨៣៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;