បែក​ធ្លាយ​វីដេអូ​ខ្លី របស់ iPhone SE 2

  • 2018-03-21 04:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វីដេអូ​ខ្លីៗ ដែល​មាន​រយៈពេល ៣៦​វិនាទី បាន​បង្ហាញ​ពី​រូបរាង​របស់​ទូរសព្ទ​មួយ​ម៉ូដែល ដែល​គេ​ជឿ​ថា គឺ​ជា iPhone SE 2 របស់ Apple ដែល​គ្រោង​បង្ហាញ​ក្នុង​ឆ្នាំ​២០១៨​នេះ​។

បើ​តាម​វីដេអូ បាន​បង្ហាញ​ថា iPhone SE 2 មាន​ផ្ទៃ​អេក្រង់​ខាងមុខ ស្រដៀង​នឹង iPhone X និង​មាន​កាមេរ៉ា​ភ្លោះ​នៅ​ខាងក្រោយ ប៉ុន្តែ​ស៊ុម​ដែល​នៅ​ព័ទ្ធ​ជុំវិញ​គែម​ទូរសព្ទ មាន​សណ្ឋាន​រាប​ស្មើ ធ្វើពី​អាលុយមីញ៉ូម​ ខុសពី​ iPhone X ដែល​ស៊ុម​ព័ទ្ធ​ជុំវិញ​គែម​ទូរសព្ទ​មាន​រាង​មូល​។

បើ​តាម​ប្រភព 9to5Mac បាន​រាយការណ៍​ថា ទូរសព្ទ​ដែល​មាន​អេក្រង់​ប្រភេទ LCD ទំហំ ៦,១អ៊ីញ​នោះ នឹង​មាន​តម្លៃ​ថោក​ជាង iPhone X ពោល​គឺ​ស្ថិត​នៅ​ចន្លោះ​តម្លៃ​របស់ iPhone 8 និង iPhone 8 Plus ឬ អាច​មាន​តម្លៃ ៦៩៩​ដុល្លារ​អាមេរិក (បរទេស)។

គួរ​រំឭក​ថា Apple បាន​ប្រកាស​ចេញ iPhone SE ដំបូង កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៦ ។ វា​មាន​រូបរាង​ស្រដៀង​ទៅ​នឹង iPhone 5s ។

ទស្សនា​វីដេអូ​ខាងក្រោម

ប្រភព៖ Zee News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;