ចិន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅ​ច្រក​សមុទ្រ​តៃវ៉ាន​ជា​ថ្មី​ទៀត​ហើយ

  • 2018-03-21 04:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ Liaoning ទៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​ថ្មី​ទៀតហើយ ក្រោយ​ការ​ព្រមាន​របស់​អគ្គបុរស​រដ្ឋ​ចិន ស៊ិ ជីងពីង កាលពី​ថ្ងៃទី២០ មីនា ២០១៨ ម្សិលមិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​កោះតៃវ៉ាន់ លោក Yen Teh-fa នៅ​ថ្ងៃ​ទី២១ ខែ​មីនា ២០១៨​នេះ។

លោក Yen Teh-fa បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ តៃវ៉ាន់​កំពុង​ឃ្លាំមើល​ពី​ការ​វិវត្ត​របស់​នាវា​ដឹក​យន្តហោះ​នោះ។

ចំណែក​ខាង​ក្រសួង​ការពារ​ជាតិ​ចិន​វិញ ពុំ​មាន​ការ​បញ្ជាក់​ណាមួយ​នៅ​ឡើយ​ទេ ជុំវិញ​វត្តមាន​របស់​នាវា​ដឹក​យន្តហោះ នៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់។

សូម​បញ្ជាក់​ថា កាលពី​ខែ​មករា កន្លង​ទៅ នាវា Liaoning ក៏​បាន​ចូល​ទៅ​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់ ចំនួន ២​លើក​ផង​ដែរ៕

អត្ថបទ​ពាក់ព័ន្ធ

ស៊ី ជីងពីង ព្រមាន​តៃវ៉ាន់ថា អាច​ប្រឈម​នឹង​ទណ្ឌកម្ម​ប្រវត្តិសាស្ត្រ

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;