ស្ដេច​គ្រឿងញៀន​ឡាវ រហស្សនាម "Mr. X" ត្រូវ​ថៃ​ចេញ​សាលដីកា​កាត់ទោស​ហើយ!

  • 2018-03-21 06:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Xaysana Keopimpha រហស្សនាម "Mr. X" ដែល​ជា​ស្ដេច​គ្រឿងញៀន​១​រូប​របស់​ឡាវ ត្រូវ​បាន​តុលាការ​ប្រទេស​ថៃ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​១​ជីវិត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៨។

“Mr. X” ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ឯ​ព្រលាន​យន្តហោះ​បាងកក កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ខណៈ​ស្ដេច​គ្រឿង​ញៀន​រូប​នេះ​កំពុង​ដឹក​ជញ្ជូន​ថ្នាំ​ញៀន​រាប់​សិប​តោន​ពី​ឡាវ​ចូល​ទៅ​កាន់​ប្រទេស​ថៃ។ គ្រឿង​ញៀន​ដែល​ចាប់​បាន​នោះ​មាន​ប្រភេទ​មេតាហ្វេតាមីន​គ្រីស្ដាល់ (ទឹកកក) និង​ប្រភេទ​យ៉ាបា (Yaba) ចំនួន ១,២​លាន​គ្រាប់។

សូម​បញ្ជាក់​ថា ដំបូង​ឡើយ​តុលាការ​បាងកក សម្រេច​កាត់​ទោស​ប្រហារ​ជីវិត​លើ​លោក Xaysana តែ​ក្រោយ​មក​ក៏​ត្រូវ​បន្ថយ​មក​ត្រឹម​ទោស​ជាប់​ឃុំឃាំង​១​ជីវិត​វិញ ដោយសារ​លោក​ព្រម​សារភាព និង​សហការ​ជាមួយ​សមត្ថកិច្ច។

ក្រៅ​ពី​ស្ដេច​គ្រឿងញៀន "Mr. X" ថៃ​ក៏​ចាប់​បាន​ជនជាតិ​ថៃ​៣​នាក់​ផង​ដែរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ហើយ​រឹបអូស​ទ្រព្យ​សម្បត្តិ​បាន​ចំនួន ៣,២​លាន​ដុល្លារ៕

ប្រភព៖ Washingtonpost | Straits Times ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;