ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​បាត់បង់​ជីវិត​នៅ​កម្ពុជា ក្នុងឆ្នាំ​២០១៧

  • 2018-03-21 07:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្ញៀវ​ទេសចរ​ដែល​បាន​បាត់​បង់​ជីវិត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ គឺមាន​ចំនួន​សរុប ២៤៧​នាក់ និង​របួស ១៤៥​នាក់។ ក្នុង​នោះ​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ ៣២៥​ករណី/៥០​សញ្ជាតិ (ស្លាប់ ២៤០​នាក់ របួស ១២៩​នាក់) បទល្មើស​ព្រហ្មទណ្ឌ ១៦៥​ករណី/៣០​សញ្ជាតិ (ស្លាប់ ០៧​នាក់ របួស ១៦​នាក់)។ នេះបើ​តាម​របាយការណ៍​បូក​សរុប​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​ក្រសួង​មហាផ្ទៃ ដែលបាន​ផ្សព្វផ្សាយ​នៅក្នុង​សន្និបាត​នា​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨។

ភ្ញៀវទេសចរ ដែលត្រូវស្វាខាំនាពេលកន្លងមក
ចំណែក​ភ្ញៀវ​ទេសចរ ដែល​បាន​បង្ក​បទ​ល្មើស​ក្នុង​ឆ្នាំ​២០១៧ គឺ​មាន ២៦២​ករណី/៤០​សញ្ជាតិ បង្ក្រាប​បាន​ទាំង ២៦២​ករណី ដោយ​ឃាត់ខ្លួន ២៣១៤​នាក់។ ដោយឡែក​សមត្ថកិច្ច ដោះស្រាយ​ពាក្យ​បណ្តឹង​ជូនភ្ញៀវទេសចរ​បាន​ចំនួន ៤៩៤​ករណី និង​កំពុង​ស្រាវជ្រាវ​បន្ត ២២​ករណី៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;