Sanchez រំឭក​​អ្នកគាំទ្រ​ Man Utd ​ឲ្យ​នឹក​ដល់​​កីឡាករ​ម្នាក់​ដែល​បរាជ័យ​នៅ​ក្រុម​បិសាច​ក្រហម

  • 2018-03-21 07:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​បម្រើ​ប្រយុទ្ធ Alexis Sanchez ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​តែ​ដើរ​លើ​គម្លង​របស់​អតីត​ម្ចាស់​អាវ​លេខ៧ ម្នាក់​ដែល​បាន​ទទួល​បរាជ័យ​នៅ​​ក្លឹប​បិសាច​ក្រហម Manchester United កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ កីឡាករ​នោះ​គឺ Angle Di Maria ដែល​បាន​ផ្ទេរ​ទៅ​កាន់​ក្លឹប ​PSG ។

Angle Di Maria
Sanchez គឺ​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាងគេ នៅ​ក្របខ័ណ្ឌ English Premier League បន្ទាប់​ពី Man Utd យល់ព្រម​ផ្ដល់ ៦០ម៉ឺន​ផោន ឬ​ជាង ៨០ម៉ឺន​ដុល្លារ​អាមេរិក ក្នុង១​សប្ដាហ៍។ ក៏ប៉ុន្តែ កីឡាករ​ដែល​មាន​វ័យ ២៩​ឆ្នាំ​នេះ ទើប​តែ​រក​បាន ១គ្រាប់​ប៉ុណ្ណោះ ក្រោយ​ផ្ទេរ​ពី Arsenal កាលពី​ខែ​មករា កន្លង​ទៅ​។

មិន​ខុស​គ្នា​នោះ​ទេ Angle di Maria ដែល​បាន​ផ្ទេរ​ពី Real Madrid ទៅ​កាន់​ទឹកដី Old Trafford របស់ Man Utd ក្នុង​តម្លៃ​ខ្លួន ៥៩,៧​លាន​ផោន កាលពី​ឆ្នាំ២០១៤ បាន​ផ្លាស់​ទៅ​លេង​នៅ​បារាំង ក្នុង​តម្លៃ​ខ្លួន​ដែល Man Utd លក់​ទៅ​ឲ្យ PSG ត្រឹម​តែ ៤៤​លាន​ផោន​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៥។ មូលហេតុ​នៃ​ការ​ចាកចេញ​ គឺដោយសារ​តែ Di Maria មិនសូវ​ជោគជ័យ ដោយមួយរដូវកាលរកបានតែ ៣គ្រាប់​ប៉ុណ្ណោះ។

Alexis Sanchez

ទោះជា​យ៉ាង​ណា លោក Jose Mourinho អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម បាន​និយាយ​ថា Sanchez នឹង​លេង​​បាន​ល្អ​ឡើង​វិញ នៅ​រដូវ​កាល​ក្រោយ។ បច្ចុប្បន្ន Sanchez កំពុង​ប្រជែង​ក្នុង​តំណែង​ខ្សែបម្រើ​ស្លាប​ឆ្វេង នៅ​ក្រុម Man Utd ជាមួយ​កីឡាករ​មួយ​ចំនួន ដូចជា Anthony Martial, Marcus Rashford និង Jesse Lingard ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;