ដូចម្តេច​ដែល​ហៅ​ថា ទ្រូង​ផ្លូវ ជាយ​ផ្លូវ ចិញ្ចើម​ផ្លូវ និង​គន្លង​ផ្លូវ?

  • 2018-03-21 08:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​បង្ហាញ​ពី​និយមន័យ​ទ្រូង​ផ្លូវ ជាយ​ផ្លូវ ចិញ្ចើម​ផ្លូវ និង​គន្លង​ផ្លូវ ដូច​ខាង​ក្រោម​នេះ៖

ទ្រូងផ្លូវ៖ សំដៅ​ដល់​ចំណែក​នៃផ្លូវទុក​សម្រាប់​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍។

ជាយផ្លូវ៖ សំដៅ​ដល់​ផ្នែក​សងខាង​នៃ​ទ្រូង​ផ្លូវ​នៅក្រៅ​ទីប្រជុំជន ដែល​យាន​ជំនិះ​អាច​ចត​នៅទីនោះ​បាន​ក្នុង​ករណី​ចាំបាច់។

ចិញ្ចើម​ផ្លូវ៖ សំដៅ​ដល់​ផ្នែក​សងខាង​នៃ​ទ្រូង​ផ្លូវ​នៅក្នុងទីប្រជុំជន ដែល​រៀបចំ​ទុក​សម្រាប់​ថ្មើរជើង​ធ្វើដំណើរ ដាំដើមឈើ និង​បង្កប់​បរិក្ខារ​បម្រើ​ផល​ប្រយោជន៍​សេវា​សាធារណៈ។

គន្លង​ផ្លូវ៖ សំដៅ​ដល់​ចំណែក​១​នៃ​ទ្រូងផ្លូវ​ ខណ្ឌ​ដោយ​គំនូស ឬ​បរិក្ខារ​បែង​ចំណែក​ផ្លូវ​តាម​បណ្តោយ​ទ្រូង​ផ្លូវ​ ដែល​មាន​ទទឹង​គ្រប់គ្រាន់​អាច​ឲ្យ​យាន​ជំនិះ​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍បាន​១ជួរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;