អង់គ្លេស​ថា World Cup របស់​ពូទីន មិន​ខុស​គ្នា​ពី​​អូឡាំពិក​របស់​ហ៊ីត្លែរ កាល​ឆ្នាំ​១៩៣៦​ទេ

  • 2018-03-21 23:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Boris Johnson រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា ឆ្នាំ​២០១៨ បាន​ថ្លែង​ថា លោក​ វ្ល៉ាឌឺមៀ ពូទីន នឹង​យក​ព្រឹត្តិការណ៍ World Cup ដើម្បី​លើក​មុខមាត់​របស់​ប្រទេស​រុស្ស៊ី​ឡើង​វិញ​ ដូច​អតីត​មេដឹកនាំ ហ៊ីត្លែរ ដែល​បាន​ប្រើប្រាស់​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​១៩៣៦ ដើម្បី​លើក​មុខមាត់​ប្រទេស​អាល្លឺម៉ង់។

លោក Boris Johnson
លោក Johnson ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នកគាំទ្រ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​កើត​មាន​ករណី​ហិង្សា​ដោយ​ការ​វាយតប់ រវាង​អ្នកគាំទ្រ​អង់គ្លេស និង​អ្នកគាំទ្រ​រុស្ស៊ី កាល​ពី​ព្រឹត្តិការណ៍​បាល់ទាត់ EURO ឆ្នាំ​២០១៦ នៅ​ប្រទេស​បារាំង។

អង់គ្លេស ក៏​បាន​ប្រកាស​ផង​ដែរ​ថា ខ្លួន​មិន​បញ្ជូន​រដ្ឋមន្ត្រី និង​ខ្សែរាជវង្ស ទៅ​ចូលរួម World Cup ដែល​ធ្វើឡើង​នា​ខែ​មិថុនា ខាងមុខ​នោះ​ទេ។

ការ​លើកឡើង​នេះ បន្ទាប់ពី​លោក Johnson ក៏​ដូចជា​នាយករដ្ឋមន្ត្រីអង់គ្លេស លោក​ស្រី Theresa May បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​បញ្ជូន​ភ្នាក់ងារ​ចារកម្ម ចូលមក​អង់គ្លេស​ដើម្បី​សម្លាប់​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស Sergei Skripal កាលពី​ដើម​ខែ​មីនា​កន្លង​ទៅ និង​បន្ទាប់ពី​រុស្ស៊ី​បណ្ដេញ​មន្ត្រី​ទូត​របស់​អង់គ្លេស​ចំនួន ២៣​រូប​៕

អត្ថបទពាក់ព័ន្ធ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;