រក​ឃើញ​គូ​ប្រជែង​របស់ U21 កម្ពុជា ក្នុង​ពាន​រង្វាន់​មួយ​នៅ​ព្រុយណេ

  • 2018-03-22 02:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​២១ឆ្នាំ (U21) កម្ពុជា ត្រូវ​បាន​ចាប់ឆ្នោត​ស្ថិត​ក្នុង​ពូល B ជាមួយ​ប្រទេស​ឡាវ និង​សិង្ហបុរី នៃ​ពាន​រង្វាន់ Hassanal Bolkiah Trophy ។ ដោយឡែក ពូល A មាន ក្រុម​ថៃ មី​យ៉ាន់ម៉ា ទីម័រខាងកើត និង​ម្ចាស់ផ្ទះ ព្រុយណេ។

បើ​តាម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី​២១​មីនា​ថា គ្រូ​បង្វឹក ប្រាក់ សុវណ្ណារ៉ា បាន​ជ្រើសរើស​យុវជន​វ័យ​ក្មេង​ជា​ច្រើន ដើម្បី​ត្រៀម​លេង​ក្នុង​ពានរង្វាន់​ខាងលើ​ដែល​រៀប​ចំ​ដោយ​​សមាគម​បាល់ទាត់​ប្រ៊ុយណេ​ ​​សហការ​ជា​មួយ​​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន។​

អតីត​​គ្រូ​បង្វឹក​​បឹងកេត​ ​​​​បាន​កោះ​ហៅ​​កីឡាករ​វ័យ​ក្មេង​​មួយ​ចំនួន​ដូច​ជា​​ ​អ្នក​ចាំ​ទី​កែវ សុខសិលា ​របស់​ វិសាខា,​ អ្នក​ចាំ​ទី​ អោម ឧត្ដម របស់​ ព្រះខ័នរាជស្វាយរៀង, ​ខ្សែ​ការពារ​ សេត​ រ៉ហ្សីប របស់ បឹងកេត,​ ​ខ្សែ​ការពារ​ អ៊ុក សុវណ្ណ និង​ ​យ៉ើ សាហ្វី​ របស់​ ​ភ្នំពេញ​ក្រោន។ ​លើស​ពី​នេះ​ ​មាន​ខ្សែ​បម្រើ​ សុខ ហៀង ពី​ក្រសួង​ការពារ​ជាតិ,​ ​​ស៊ិន កក្កដា​ ពី​ ភ្នំពេញក្រោន​ ​និង​ ខ្សែ​ប្រយុទ្ធ​​ឡើង​ជើង​ ម៉ាត់ ណូរុន​ របស់ អគ្គិសនី​កម្ពុជា​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២៣ ខែ​មេសា ដល់​ថ្ងៃ​ទី៨ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;