កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ពិព័រណ៍​ចំនួន​២​នៅ​ប្រទេស​ចិន

  • 2018-03-22 02:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អញ្ជើញ​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍​ចំនួន​២ គឺ​ "ពិព័រណ៍​ចិន-អាស៊ី​ខាង​ត្បូង​លើក​ទី​៥" និង "ពិព័រណ៍​ផលិតផល​នាំ​ចេញ-នាំ​ចូល​ទីក្រុង​គុនមិញ លើក​ទី​២៥"។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កម្មវិធី​ពិព័រណ៍​ទាំង​២​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ Dianchi ទីក្រុង​គុនមិញ ខេត្ត​យូណាន់ ប្រទេស​ចិន។ សម្រាប់​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន អាច​ទាក់ទង​ទៅ​កាន់​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ទីតាំង​នៅ​ដី​ឡូតិ៍​លេខ​១៩-៦១ មហាវិថី​សហព័ន្ធ​រុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ថ្ងៃ​ផុត​កំណត់​បំពេញ​បែបបទ​ចុះ​ឈ្មោះ​គឺ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨។

តម្លៃ​ក្នុង​ការ​ជួល​គឺ​កំណត់​យក ៥​ពាន់​យ័ន ឬ​ស្មើ​នឹង​ប្រមាណ​ជា ៧៩០​ដុល្លារ​អាមេរិក ក្នុង​១​ស្ដង់៕

មជ្ឈមណ្ឌល​តាំង​ពិព័រណ៍ និង​សន្និសីទ​អន្តរជាតិ Dianchi ទីក្រុង​គុនមិញ

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;