ប្រទេស​អាស៊ី​១ ឈ្នះ​ពាន​ព្រលាន​យន្តហោះ​ល្អ​បំផុត​លើ​លោក ៦​ឆ្នាំ​ជាប់​គ្នា

  • 2018-03-22 04:15:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


២០១៨ ជា​ឆ្នាំ​ទី​៦​ហើយ​ដែល​ប្រទេស​សិង្ហបុរី​ទទួល​បាន​ពាន​រង្វាន់​ព្រលាន​យន្ត​ហោះ​ល្អ​ដាច់​គេ​លើ​ពិភពលោក។ ព្រលាន​យន្តហោះ​ដែល​ល្អ​បំផុត​របស់​សិង្ហបុរី និង​ពិភពលោក មាន​ឈ្មោះ​ថា Changi។

ពាន​រង្វាន់​នេះ ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​កម្រង​សំណួរ​ស្ទង់​មតិ​ជាង​១៣​លាន​របស់​ក្រុម​អ្នក​ស្រាវជ្រាវ Skytrax នៅ​តាម​ព្រលាន​យន្តហោះ​ជាង ៥០០ ជុំវិញ​ពិភពលោក។ ការ​ស្រាវជ្រាវ​នេះ គិត​ចាប់​ពី​ចន្លោះ​ខែ​សីហា ឆ្នាំ​២០១៧ ដល់​ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ពាន​នេះ​បាន​ធ្លាក់​ទៅ​លើ​ព្រលាន​យន្តហោះ​សិង្ហបុរី ចំនួន​៩​ដង​មក​ហើយ គិត​តាំង​ពី​ឆ្នាំ​២០០០ ដោយ​ក្នុង​នោះ​ពី ២០១៣-២០១៨ សិង្ហបុរី​ឈ្នះ​ពាន​៦​ឆ្នាំ​ជាប់ៗ​គ្នា​តែ​ម្ដង។

ព្រលាន​យន្តហោះ​១០​ដែល​ល្អ​បំផុត​លើ​លោក នៅ​ឆ្នាំ​២០១៨ មាន​ដូចជា៖

១. ព្រលាន Changi ប្រទេស​សិង្ហបុរី

២. ព្រលាន Incheon ប្រទេស​កូរ៉េ​ខាង​ត្បូង

៣. ព្រលាន Haneda ប្រទេស​ជប៉ុន

៤. ព្រលាន​ហុងកុង

៥. ព្រលាន Doha Hamad ប្រទេស​កាតា

៦. ព្រលាន Munich ប្រទេស​អាល្លឺម៉ង់

៧. ព្រលាន Centrair Nagoya ប្រទេស​ជប៉ុន

៨. ព្រលាន Heathrow ប្រទេស​អង់គ្លេស

៩. ព្រលាន Zurich ប្រទេស​ស្វីស

១០. ព្រលាន Frankfurt ប្រទេស​អាល្លឺម៉ង់

ប្រភព៖ Scmp ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;