រដ្ឋបាល ដូណាល់ ត្រាំ គ្រោង​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន

  • 2018-03-22 04:16:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល ដូណាល់ ត្រាំ គ្រោង​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី២២ ខែ​មីនា ២០១៨​នេះ។ គម្រោង​ដាក់​ទណ្ឌកម្ម​នេះ គឺ​ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រកឃើញ​ថា ក្រុង​ប៉េកាំង​បាន​ជំរុញ​ឲ្យ​មាន​ការ​លួច​កម្មសិទ្ធិ​បញ្ញា​ពី​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក។

សេតវិមាន​អាមេរិក ប្រកាស​ថា វិធានការ​នេះ គឺ​ក្រោយ​ពេល​ដែល​មាន​ជំនួប​ពិភាក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ប៉ុន្ដែ​គ្មាន​ការ​កែប្រែ​ពី​សំណាក់​ប្រទេស​ចិន​នោះ​ទេ។

ចំណែក​វិធានការ​ថ្មី គឺ​អាច​នឹង​មាន​ការ​ដំឡើង​ពន្ធ និង​ចំណាត់ការ​មួយ​ចំនួន​ទៀត។

ជាង​នេះ​ទៅ​ទៀត អាមេរិក​នឹង​ប្ដឹង​ប្រទេស​ចិន ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;