ស្ថានីយ​អវកាស​ចិន អាច​ធ្លាក់​ចំ​ទីក្រុង​នៃប្រទេស​មហា​អំណាច​មួយ នៅ​ខែ​ក្រោយ

  • 2018-03-22 06:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានីយ​អវកាស​របស់​ចិន ឈ្មោះ Tiangong-1 នឹង​ធ្លាក់​ចូល​មក​ក្នុង​ផែន​ដី ចន្លោះ​ពី​ថ្ងៃ​ទី៣០ ខែ​មីនា ដល់​ថ្ងៃ​ទី៦ ខែ​មេសា ឆ្នាំ​២០១៨។

អ្នកជំនាញ​បាន​អះអាង​ថា ស្ថានីយ​អវកាស​ចិន​នេះ​ នឹង​ធ្លាក់​នៅ​លើ​ខ្សែ​បន្ទាត់​រយៈ​បណ្ដោយ​ស្រប នៃ​ភាគ​ខាងជើង​និង​ខាងត្បូង ផែនដី ក្នុង​មុំ ៤៣​ដឺក្រេ។ ក្នុង​នោះ ទីក្រុង​មួយ​នៃ​ប្រទេស​មហាអំណាច​មួយ​ចំនួន ដែល​ប្រឈមនឹង​ហានិភ័យ​ខ្ពស់​ដោយសារ​ការ​ធ្លាក់​របស់​ស្ថានីយ​នេះ មាន​ដូចជា ក្រុង​ញ៉ូយ៉ក (អាមេរិក), បាសេឡូណា (អេស្ប៉ាញ), ម៉ាឌ្រីត (អេស្ប៉ាញ), រ៉ូម (អ៊ីតាលី), អ៊ីស្ដង់ប៊ុល (តួកគី), សូជី (រុស្ស៊ី), ប៉េកាំង (ចិន), សាប៉ូរ៉ូ (ជប៉ូន), និង ក្រុង​ Hobart (អូស្ត្រាលី) ជាដើម។

ផែនទីបង្ហាញពីទីក្រុងដែលស្ថានីយអវកាសរបស់ចិន អាចធ្លាក់ចំ
ស្ថានីយ​អវកាស​ចិន​ដដែល មាន​ទម្ងន់ ៨,៥​តោន បាន​បាត់បង់​ការ​គ្រប់គ្រង​កាលពី​ឆ្នាំ២០១៦។ វា​គឺ​ជា​មន្ទីរ​ពិសោធន៍​អវកាស​ដំបូង​របស់​ចិន ត្រូវ​បាន​បាញ់​បង្ហោះ​ចូល​ក្នុង​គន្លង​ផែនដី នៅ​ឆ្នាំ​២០១១។ នេះ​គឺ​ជា​ផ្នែក​នៃ​កម្មវិធី​អវកាស​១​របស់​ចិន ដើម្បី​ឈាន​ទៅដល់​ការ​ដាក់​ស្ថានីយ​អវកាស​ជា​អចិន្ត្រៃយ៍​១​នៅ​គន្លង​ផែនដី ក្នុង​ឆ្នាំ​២០២៣។

ដំបូង​ឡើយ ស្ថានីយ​អវកាស​នេះ គ្រោង​នឹង​បញ្ឈប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ចិន​បាន​ពន្យារពេល​នៃ​បេសកកម្ម​របស់​វា​រហូត​ដល់​ចុង​ឆ្នាំ​២០១៧។

បើ​តាម​លោក Zhu Congpeng វិស្វករ​ជាន់ខ្ពស់​១រូប​នៅ​ក្រុមហ៊ុន​វិទ្យាសាស្ត្រ​អវកាស​ចិន បាន​និយាយ​ថា វា​នឹង​ឆេះ​ពេល​ចូល​ក្នុង​បរិយាកាស​ផែនដី ហើយ​បំណែក​ដែល​នៅ​សេសសល់ នឹង​ធ្លាក់​ចូល​ក្នុង​តំបន់​ណាមួយ​នៃ​សមុទ្រ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;