ក្រុមហ៊ុន​​មួយ បើក​រោងចក្រ​​ផលិត​សម្ភារៈ​បរិក្ខារ​កង់ និង​ម៉ូតូ នៅ​កម្ពុជា

  • 2018-03-22 12:44:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​អន្តរជាតិថ្មីៗ ចំនួន ៥ មក​បើក​រោងចក្រ​នៅ​កម្ពុជា ដែល​ក្នុង​នោះ​ក៏​មាន​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់ និង​ម៉ូតូ​ផងដែរ។

ក្រុមហ៊ុន​នោះ មាន​ឈ្មោះ​ថា ​Da Chao Shong Composites Technology Cambodia Co., Ltd។ ទីតាំង​រោងចក្រ​ផលិត​សម្ភារៈ​បរិក្ខារ​កង់ និង​ម៉ូតូ របស់​ក្រុមហ៊ុន​នេះ គឺ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស តាយ​សេងបាវិត ខេត្ត​ស្វាយរៀង​។ ​ក្រុមហ៊ុននេះ​មាន​ទុន​ប្រមាណ​ជា ២,៣៨លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិយោគ​រោងចក្រ​ដែល​អាច​បង្កើត​ការងារ​បាន​ចំនួន ១៥៧ ​កន្លែង​។

រូបតំណាង
ក្រុមហ៊ុន ៤ ផ្សេង​ទៀត ដែលក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​​ដែរ​នោះ រួម​មាន​ដូចខាងក្រោម៖
  • ក្រុមហ៊ុន ​ADVANCE TEAM (CAMBODIA) CO.,LTD ​បើក​រោងចក្រ​ផលិត​ស្បែក​ជើង ​មានទីតាំងស្ថិតនៅ​ភូមិត្រពាំង​ឈើនាង​ ឃុំពើក​ ស្រុក​អង្គស្នួល​ ខេត្ត​កណ្តាល​។ ក្រុមហ៊ុន​បាន​ទុនវិនិយោគប្រមាណ ៤,៤៧លានដុល្លារ និង​មានត្រូវ​កម្លាំង​ការងារ​ចំនួន ១ ៥៧៥កន្លែង​ ។

  • ក្រុមហ៊ុន V.C.O.F.F APPAREL CO., LTD៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៧៧​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៨២៦ កន្លែង។

  • ក្រុមហ៊ុន Bai Hong Cambo Co., Ltd៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ​ ខ្សែ​ភ្លើង និង​កេស​កាតុង ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រីសស៍ ខេត្ត​ស្វាយរៀង។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ចំនួន ២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣២៣​កន្លែង​។

  • ក្រុមហ៊ុន WON FULL ENTERPRISE CO., LTD៖ គម្រោង​បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង​លម្អ តែម​ផ្លាស្ទិក និង​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែល​ មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយរៀង​ហ្គីហ្គា រីសស៍ ខេត្ត​ស្វាយរៀង។ ក្រុមហ៊ុន​នេះ មាន​ទុន​វិនិយោគ​ចំនួន ៤,៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៤៣​កន្លែង​៕

អត្ថបទ​ទាក់ទង៖

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី
;