Bale ស៊ុត​ ៣គ្រាប់​ ជួយ​ឲ្យ​ក្រុម​របស់ Giggs បំបាក់​ក្រុម​​ជម្រើសជាតិ​ចិន ទក់សាច់

  • 2018-03-22 14:15:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមជម្រើសជាតិ​វែល ក្រោម​ការ​ដឹកនាំ​លើកដំបូង​របស់​គ្រូបង្វឹក Ryan Giggs បានយក​ឈ្នះ​ក្រុម​ជម្រើសជាតិ​ចិន ដោយ​លទ្ធផល ៦-០ នៅ​ក្នុងការ​ប្រកួត​​ពាន​រង្វាន់​មិត្តភាព China Cup នៅ​ទីក្រុង​ Nanning ប្រទេស​ចិន នា​រាត្រី​ថ្ងៃ​ទី២២ ខែមីនា​នេះ។

៦គ្រាប់​របស់​វែល រក​បាន​ដោយ​ Gareth Bale ៣គ្រាប់​ (នាទី ៣, ២១, ៦២), Sam Vokes ២គ្រាប់ (នាទី៣៨, ៥៨) និង​ Harry Wilson ១គ្រាប់ (នាទី ៤៥)។

សូម​បញ្ជាក់ថា ពាន​រង្វាន់​មិត្តភាព​អន្តរជាតិ China Cup មាន ៤ប្រទេស​ចូលរួម គឺ​ក្រុម​ម្ចាស់ផ្ទះ​ចិន វែល អ៊ុយរុយហ្គាយ និង​សាធារណរដ្ឋឆេក។ ក្រោយ​ជ័យជម្នះនេះ វែល នឹង​ឡើង​ទៅ​ចាំមុន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​ត្រូវ​ជួប​ក្រុម​ឈ្នះ រវាង អ៊ុយរុយហ្គាយ និងឆេក ដែល​ត្រូវ​ប៉ះ​គ្នា​ថ្ងៃ​សុក្រ​ស្អែក៕

ទស្សនាវីដេអូខាងក្រោម៖

Giggs និយាយ​ជាមួយ​លោក Marcello Lippi គ្រូបង្វឹកចិន

ចុចអានអត្ថបទ​ទាក់ទង៖

---> Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;