អាមេរិក និង​ចិន ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ឡើង​លើ​វិស័យ​ពាណិជ្ជកម្ម

  • 2018-03-23 01:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី២២ មីនា ម្សិលមិញ បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ប្រទេស​ចិន ដែល​ក្នុង​នោះ រួមមាន​ទាំង​ការ​រឹត​បន្ដឹង​លើ​ការ​វិនិយោគ និង​ពន្ធ​លើ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់ ៦០​ពាន់​លាន​ដុល្លារ។

វិធានការ​ថ្មី​នេះ គឺ​ក្រោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រកឃើញ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​គាំទ្រ​ដល់​ការ​លួច​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក ហើយ​មិន​បាន​ធ្វើការ​កែប្រែ​នោះ​ទេ ទោះ​មាន​ការ​ជជែក​ពិភាក្សា​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ កន្លង​មក​ហើយ។

ក្រោយ​ការ​ប្រកាស​ទណ្ឌកម្ម​របស់​អាមេរិក ក្រុង​ប៉េកាំង​ក៏​បាន​រៀបចំ​ប្រកាស​ការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​របស់​អាមេរិក​វិញ​ផង​ដែរ។ ក្នុង​នោះ ចិន​គ្រោង​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​សាច់​ជ្រូក និង​បំពង់​អាលុយមីញ៉ូម​របស់​អាមេរិក ឲ្យ​ដល់​កម្រិត​ខ្ពស់​ខ្លាំង ដែល​មិន​ធ្លាប់​មាន​ពីមុន​មក៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;