សម្ដេច ហ៊ុន សែន៖ ចិន​និយាយ​តិច តែ​ធ្វើច្រើន

  • 2018-03-23 02:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី២៣ មីនា ២០១៨ បាន​សរសើរ​ប្រទេស​ចិន ដែល​បាន​ជួយ​គាំទ្រ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជាច្រើន។ សម្ដេចតេជោ​ថ្លែង​ថា "ចិន​និយាយ​តិច តែ​ធ្វើ​ច្រើន មិន​ដូច​ប្រទេស​ខ្លះ​នោះ​ទេ"។

ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវ​ជាតិ​លេខ ១១ ពី​អ្នក​លឿង ខេត្ត​ព្រៃវែង ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ។

សម្ដេច ហ៊ុន សែន ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ការ​ចាប់​ដៃ​សហប្រតិបត្តិការ​ជា​មួយ​ប្រទេស​ចិន គឺ​ជា​រឿង​ដ៏​ត្រឹមត្រូវ ព្រោះ​ប្រទេស​ចិន​បាន​ជួយ​អភិវឌ្ឍ​កម្ពុជា​លើ​វិស័យ​ជាច្រើន។ សម្ដេច​បញ្ជាក់​ថា កម្ពុជា​នឹង​បន្ដ​លើក​កម្ពស់​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន​ទៀត៕

អត្ថបទ​ពាក់ព័ន្ធ

សម្ដេច ហ៊ុន សែន សាងសង់​វិទ្យាល័យ​មួយ នៅ​ក្រៅ​ប្រទេស

នាយក​រដ្ឋមន្រ្តី​អះអាង​ថា កម្ពុជា​មាន​ប្រាក់​បៀវត្ស​ខ្ពស់​លំដាប់​ទី៥ ក្នុង​អាស៊ាន

Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;