កម្ពុជា​នៅ​តែ​បង្កើន​កងទ័ព​មួក​ខៀវ​ទៀត ទោះ​មាន​ការ​វាយ​ប្រហារ​កាលពី​ម្សិលមិញ​ក៏​ដោយ

  • 2018-03-23 02:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ដេច ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី២៣ មីនានេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​​ថ្ងៃទី២២ ខែមីនា​ម្សិលមិញ នៅ​ម៉ោង​​ប្រមាណ ១:៥៥​នាទីរសៀល (ម៉ោង​នៅ​កម្ពុជា) មាន​អំពើ​វាយប្រហារ​មួយ​ មក​លើ​បន្ទាយ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរ​ជើង​រក្សា​សន្តិភាពនៅ​ប្រទេស​ម៉ាលី ប៉ុន្តែ​គ្មាន​អ្នក​ស្លាប់ និង​អ្នក​របួស​ទេ នៅ​ក្នុង​ពេល​ក្រុម​ឧទ្ទាម​វាយប្រហារ។

សម្ដេច​តេជោ បាន​អំពាវនាវ​ដល់​នាយទាហាន និង​ពលទាហាន​ទាំង​​អស់​ត្រូវ​ពង្រឹង​ស្មារតីឲ្យ​​បាន​រឹងមាំ​ក្នុង​ឋានៈ​ជា​ពលរដ្ឋកម្ពុជា ហើយ​កម្ពុជា​សូមថ្កោល​ទោស​ដាច់​ខាត​ចំពោះ​ក្រុម​ឧទ្ទាម​នៅ​ប្រទេស​ម៉ាលី ដែល​បាន​បង្ក​ការ​វាយប្រហារ​មក​លើ​កងទ័ព​កម្ពុជា។

សម្ដេច​នាយករដ្ឋមន្រ្ដី បន្ថែម​ថា កម្ពុជា​នឹង​បង្កើន​កម្លាំង​បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​ថែរក្សា​ការពា​រ​សន្តិភាព​ក្រោម​ឆ័ត្រអង្គការ​សហប្រជាជាតិ។ សម្ដេច​ក៏​បាន​​អរគុណ​រដ្ឋាភិបាល​បារាំង ដែល​បាន​សហការ​ជាមួយ​កម្ពុជា​ក្នុង​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ផង​ដែរ៕

អត្ថបទ​ពាក់ព័ន្ធ

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY


អត្ថបទ៖ វាសនា