តម្លៃ​អគ្គិសនី​នៅ​ភ្នំពេញ និង​តាខ្មៅ ចាប់ពី​ចុងខែ​មីនា​ឆ្នាំនេះ ដល់​ចុងខែ​កុម្ភៈ​ឆ្នាំក្រោយ

  • 2018-03-23 03:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​១ កាល​ពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ​អនុម័ត​បន្ថយ​អត្រា​ថ្លៃ​លក់​អគ្គិសនី នៅ​តំបន់​ដែល​ប្រើ​ប្រភព​អគ្គិសនី​ពី​បណ្តាញ​ជាតិ សម្រាប់​ខួប​នៃឆ្នាំ​២០១៨ (ចុងខែ​មីនា​ ឆ្នាំ២០១៨ ដល់ចុង​ខែ​កុម្ភៈ ឆ្នាំ​២០១៩)។

តំបន់​ផ្គត់ផ្គង់​អគ្គិសនី​ដោយ​អគ្គិសនី​កម្ពុជា នៅ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មាន​អត្រា​ថ្លៃ​លក់ ដូច​ខាង​ក្រោម៖

១. លំ​នៅឋាន​ពលរដ្ឋ​កម្ពុជា 

  • អ្នក​ប្រើប្រាស់​ប្រភេទ​លំនៅឋាន ដែល​ប្រើ​មិន​លើស ៥០​គីឡូវ៉ាត់​ម៉ោង​ក្នុង​១​ខែ​គឺ ៦១០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អ្នក​ប្រើប្រាស់​ប្រភេទ​លំនៅឋាន ដែល​ប្រើ​ចាប់ពី ៥១​គីឡូវ៉ាត់​ម៉ោង​ក្នុង​១ខែ​គឺ ៧២០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អ្នក​ប្រើប្រាស់​ប្រភេទ​លំនៅឋាន ដែល​ប្រើ​ចាប់​ពី ២០១​គីឡូវ៉ាត់​ម៉ោង ក្នុង​១ខែ​គឺ ៧៥០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

២. អតិថិជន​ទូទាត់​ដោយ​ថវិកា​រដ្ឋ និង​លំនៅឋាន​រស់នៅ​របស់​បរទេស 

  • គ្រប់​ទំហំ​ប្រើប្រាស់​គឺ ៧៥០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

៣. អតិថិជន​មាន​លក្ខណៈ​រដ្ឋបាល ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទាំងអស់

  • អតិថិជន​ធុន​តូច ទិញ​ពី​នាឡិកា​ស្ទង់​តង់ស្យុង​ទាប ក្រោម​បណ្តាញ​ចែកចាយ​តង់ស្យុង​ទាប​គឺ ៧៥០ រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អតិថិជន​ធុន​មធ្យម ទិញពី​នាឡិកា​ស្ទង់​តង់ស្យុង​ទាប​ក្រោម​ត្រង់ស្វូរ​របស់​អគ្គិសនី​កម្ពុជា​គឺ ០,១៧៨៦​ដុល្លារ​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អតិថិជន​ធុន​មធ្យម ទិញ​ពី​នាឡិកា​ស្ទង់​តង់ស្យុង​ទាប ក្រោម​ត្រង់​ស្វូរ​របស់​អតិថិជន​វិនិយោគ​គឺ ០,១៧០៦​ដុល្លារ ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អតិថិជន​ធុន​ធំ ទិញ​ពី​នាឡិកា​ស្ទង់​តង់ស្យុង​មធ្យម ដែល​ដាក់​នៅ​ផ្នែក​តង់ស្យង់​មធ្យម​គឺ ០,១៦៥០​ដុល្លារ​ក្នុង​១​គីឡូវ៉ាត់​ម៉ោង។

  • អតិថិជន​ធុន​ដុំ ទិញ​ពី​នាឡិកា​ស្ទង់​តង់ស្យុង ដែល​ដាក់​នៅ​ទ្វារ​ចរន្ត​តង់ស្យុង​មធ្យម​នៃ​អនុ​ស្ថានីយ៍​គឺ ០,១៤៧៥​ដុល្លារ​ក្នុង​១​គីឡូវ៉ាត់​ម៉ោង៕

ចុចអាន៖

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY


អត្ថបទ៖ សំភី