អាមេរិក លក់​សព្វាវុធតម្លៃ​ ១​ពាន់​លាន​ដុល្លារ ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត

  • 2018-03-23 03:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​យល់ព្រម​លក់​សព្វាវុធ​ក្នុង​ទំហំ​ទឹកប្រាក់ ១​ពាន់​លាន​ដុល្លារ ឲ្យ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។ ក្នុង​នោះ មាន​ម៊ីស៊ីល​ប្រឆាំង​រថក្រោះ​ជាង ៦៥០០​ដើម ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៦៧០​លាន​ដុល្លារ។

ការ​យល់ព្រម​លក់​សព្វាវុធ​នេះ គឺ​ធ្វើ​ឡើង​ក្នុង​ពេល​ព្រះរាជបុត្រ​អារ៉ាប៊ីសាអ៊ូឌីត Mohammad bin Salman Al Saud ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២២ មីនា ម្សិលមិញ។

ក្នុង​សេចក្តីប្រកាសព៏ត៌មាន​របស់​ក្រសួងការបរទេស​អាមេរិក បាន​បញ្ជាក់​ថា ការ​លក់​អាវុធ​នេះ គឺ​ដើម្បី​ការពារ​សន្ដិសុខ​របស់​ប្រទេសជា​មិត្ត ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​នៅ​តំបន់​មជ្ឈិមបូព៌ា។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ២០១៧ កន្លង​ទៅ ប្រធានាធិបតី ត្រាំ បាន​ចុះ​ហត្ថលេខា លក់​សព្វាវុធ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣៥០​ពាន់​លាន​ដុល្លារ ឲ្យ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត៕

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;