សប្បាយ​សើច​ លេខ​ ១ «អ្នក​ទោស​ហែក​គុក»

  • 2018-03-23 04:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ទោស​ម្នាក់​បាន​រត់​គេច​ចេញ​ពី​គុក​​ក្រោយ​ពី​ជាប់​នៅ​ទី​នោះ​អស់​រយៈ​ពេល ១៥ឆ្នាំ។ គេ​​​កាន់​​កាំភ្លើង​និង​រត់​​គេច​ចូល​ក្នុង​ផ្ទះ​​មួយ​ដើម្បី​រក​លុយ ប៉ុន្តែ​បែរ​ជា​ជួប​នឹង​ប្ដី​ប្រពន្ធ​មួយ​គូ​​នៅ​លើ​គ្រែ។ អ្នក​ទោស​នោះ​ក៏​បញ្ជា​ឲ្យ​ខាង​ប្រុស​ចេញ​ពី​លើ​គ្រែ​ហើយ​ចាប់​​ចង​​ជាប់​នឹង​កៅអី ចំណែក​ប្រពន្ធ​ក៏​ត្រូវ​ចោរ​នោះ​ចង​ជាប់​នៅ​លើ​គ្រែ​ហើយ​ថើប​ ក។ ក្រោយ​មក​ ចោរ​នោះ​ក៏​ងើប​ឡើង​​ដើរ​ចូល​បន្ទប់​ទឹក​យ៉ាង​ប្រញាប់។

ខណៈ​ពេល​នោះ​ ប្ដី​ក៏​និយាយ​ជាមួយ​ប្រពន្ធ​ថា៖ «ស្ដាប់​បង​ណា​អូន​សម្លាញ់! ចោរ​​នេះ​គឺ​ជា​អ្នក​ទោស​​រត់​ចេញ​ពី​គុក មើល​តែ​អាវ​​​ទៅ​ដឹង​ហើយ! គេ​នៅ​ក្នុង​គុក​ច្រើន​ឆ្នាំ មិន​ដែល​បាន​ជួប​មនុស្ស​ស្រី​ទេ! បង​ឃើញ​គេ​ថើប​ ក អូន! បើ​គេ​ត្រូវ​ការ​​អី​ៗ អូន​​កុំ​រឹងរូស​ជាមួយ​គេ! គេ​ឲ្យ​ធ្វើ​អី​ធ្វើ​ហ្នឹង​ទៅ! ចោរ​ម្នាក់​នេះ​គ្រោះថ្នាក់​ណាស់ បើ​ធ្វើ​ឲ្យ​គេ​ខឹង យើង​អាច​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា! ស៊ូ​ៗ​ណា​អូន! បង​ស្រឡាញ់​អូន!» ប្រពន្ធ​ក៏​តប​ទៅ​ប្ដី​វិញ​ថា៖ «គេ​អត់​បាន​ថើប ក អូន​ទេ​បង​សម្លាញ់.... គេ​គ្រាន់​តែ​ខ្សឹប​​ប្រាប់​អូន​ថា​គេ​ជា​ Gay! គេ​ថា​បង​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ហើយ​សួរ​ថា​មាន Vaseline អត់? អូន​ក៏​ឆ្លើយ​ប្រាប់​គេ​​ឲ្យ​ទៅ​រក​ក្នុង​បន្ទប់​ទឹក​ទៅ!​ ស៊ូ​ៗ​ណា​បង​សម្លាញ់! អូន​ក៏​ស្រលាញ់​បង​ដូច​គ្នា!»

មាន​រឿង​កំប្លែង​ល្អ​សើច​ជា​ច្រើន​ទៀត ចុច​ត្រង់​នេះ

ប្រែសម្រួលដោយ៖ ស្វាយ វ៉ាន់ថន


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ វីរៈ

អត្ថបទថ្មី
;