អ្នក​វិទ្យាសាស្ត្រ​បកស្រាយអាថ៌កំបាំងគ្រោង​ឆ្អឹង​ ដែល​ដូច​មនុស្ស​ភព​ក្រៅ

  • 2018-03-23 08:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រោងឆ្អឹង​តូច​បំផុត​មួយ​ប្រវែង ១៥ សង់ទីម៉ែត្រ ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​វិទ្យាសាស្ត្រ​កាល​ពី​ឆ្នាំ ២០០៣ ក្នុង​ទីក្រុង Atacama ប្រទេសស៊ីលី។ អ្នក​វិទ្យាសាស្ត្រ ​គិត​ថា​ វា​ជា​ឆ្អឹង​​របស់មនុស្ស​ភព​ក្រៅ (Alien) ប៉ុន្តែ​ការ​ពិត ​មិន​ដូច្នោះ​ទេ។

តាម​រយៈ​ការ​សិក្សា DNA ថ្មី​មួយ​ដែល​ធ្វើ​ឡើង​នៅសាកលវិទ្យាល័យកាលីហ្វញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ និងស្ទែនហ្វដ​ បង្ហាញ​​ថា ​គ្រោង​ឆ្អឹង​នេះ គឺ​ជា​របស់​ក្មេង​ស្រី​ដែល​បាន​ស្លាប់​កាល​ពី​ ៤០ឆ្នាំ​មុន​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត រូបរាង​ដ៏​តូច​របស់​នាង​ គឺ​ដោយ​សារ​តែ​ជំងឺ​ក្រិន និង​ភាព​មិន​ប្រក្រតី​នៃ​ការ​លូតលាស់​ឆ្អឹង រួម​ទាំង​ជំងឺ​ផ្សេង​ៗ​ទៀត។

អ្នក​វិទ្យាសាស្ត្រ​ម្នាក់​ឈ្មោះ Garry Nolan និយាយ​ថា​ ការ​ស្រាវ​ជ្រាវ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ មិន​អត់​ប្រយោជន៍​ទេ។ លោក​គិត​ថា អ្នក​វិទ្យាសាស្ត្រ​​ អាច​សិក្សា​ពី​ហ្សែន​របស់​ក្មេង​ស្រី​នោះ និង​រក​​វិធី​ទប់​ស្កាត់​បញ្ហា​នៃ​ការ​លូត​លាស់​ឆ្អឹង ដើម្បី​បង្ការ​កុំ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Mirror ប្រែសម្រួលដោយ៖ សុភារ័ត្ន

អត្ថបទថ្មី
;