កីឡាករ​គុន​ខ្មែរ​ម្នាក់ទៀត ទៅប្រកួត​នៅ Thai Fight

  • 2018-03-23 08:34:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​​គុន​ខ្មែរ ឡុង សុវណ្ណឌឿន ​នឹង​ប៉ះ​​កីឡាករប្រដាល់​ជើង​ខ្លាំង​​ថៃ Sainsatharn ក្នុង​កម្មវិធី Thai Fight នា​ថ្ងៃ​ទី២៤ ខែមីនា​ស្អែក​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។

គួររំលឹក​ថា Sainsatharn ជា​កីឡាករ​ដែល​​ធ្លាប់​​វាយ​កីឡាករ​កម្ពុជា ឡុង សុភី ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១ ក្នុង​កម្មវិធី​ដូច​គ្នា​នេះ កាលពី​ឆ្នាំ​មុន។

សូម​បញ្ជាក់​ផងដែរថា កីឡាករ​ប្រដាល់​កម្ពុជា​ជាច្រើន​នាក់​មកហើយ ដែល​ធ្លាប់​ទៅ​វាយ​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ល្បី​របស់​ថៃ​មួយ​នេះ ដូច​ជា ឡុង សុភី កែវ រំចង់ សេន ប៊ុនថេន អ៊ុង វីរៈ ពេជ្រ សីហា និង ផល សោភណ្ឌ ជាដើម។ យ៉ាងណាក្ដី មាន​តែ កែវ រំចង់ ប៉ុណ្ណោះ ដែលទទួល​លទ្ធផល​ល្អ​ប្រសើរ​ជាង​គេ ពោល​គឺ​ឈ្នះ​ជើង​ខ្លាំង​ថៃ Iquezang កាលពី​ចុង​ឆ្នាំ​២០១៥៕

តើ ឡុង សុវណ្ណឌឿន នឹង​អាច​សងសឹក​​ឲ្យ​កីឡាករ​រួម​ជាតិ បាន​ឬ​យ៉ាងណា?

---> Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;