ចិន​ ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​​​

  • 2018-03-23 10:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​ទ័ព​ជើង​ទឹក​ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​ប្រយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នា​ពេល​ឆាប់ៗ​ខាងមុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​កាសែត​ផ្លូវ​ការ​របស់​យោធា​ចិន ដែលបាន​ចេញ​នៅ​ថ្ងៃ​សុក្រ​ទី ២៣ មីនានេះ។

នៅ​ក្នុង​របាយការណ៍​ខ្លី​នៅ​លើ​គណនី​WeChat​ កាសែត​ People’s Liberation Army Daily បាន​បញ្ជាក់​ថា សមយុទ្ធ​យោធា​នេះ គ្រោង​នឹង​ត្រូវ​ធ្វើ​នា​ពេល​ឆាប់ៗ​ខាងមុខ។ តែ​មិន​ទាន់​បាន​បញ្ជាក់​ពី​ព័ត៌មាន​ជាក់​លាក់​អំពី ពេល​វេលា ទីកន្លែង ឬ​នាវា​ចម្បាំង​នៅ​ឡើយ​ទេ។

របាយការណ៍​ដដែលនេះ បាន​បន្តទៀតថា "នេះ​គឺ​ជា​សមយុទ្ធ​ធម្មតា​តាម​ទម្លាប់​សម្រាប់​យោធា​ជើង​ទឹក​ចិន រីឯ​គោល​បំណង​គឺ​ដើម្បី​សាកល្បង​ និង​បង្កើន​កម្រិត​ហ្វឹកហ្វឺន​យោធា​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត ការ​ធ្វើ​សម​យុទ្ធ​នេះ ធ្វើឡើង​មិន​មានបំណង​ទៅ​លើ​ប្រទេស​ណាមួយ​នោះទេ។"

គូស​បញ្ជាក់​ថា កង​ទ័ព​ជើង​ទឹក និង​ជើង​អាកាស​ចិន​ ជា​រឿយៗ​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​តំបន់​រដ្ឋាភិបាល​ចិន​បាន​សាង​សង់​កោះ​សិប្បនិម្មិត​ និង​បង្កើត​មូលដ្ឋាន​ទ័ព​ទៀត​ផង​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;