រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ខែ​មេសា

  • 2018-03-23 10:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន លោក Taro Kono នឹង​ដឹកនាំ​គណៈ​ប្រតិភូ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នាខែ​មេសា​ខាងមុខ​នេះ ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់​ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង២។ ដំណឹង​នេះ ត្រូវបាន​ប្រកាស​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ទីប្រឹក្សា​​នាយករដ្ឋមន្រ្តី​ជប៉ុន លោក Kentaro SONOURA កាលពី​ព្រឹកថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស។

លោក Taro Kono
លោក ជុំ សុន្ទរី អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស បាន​ថ្លែង​ក្រោយ​ជំនួប​នោះ​ថា អំឡុងពេល​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន​នោះ នឹង​មាន​ការ​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​បន្ថែម​ទៀត​ដល់​កម្ពុជា។ ទស្សនកិច្ច​នេះ ក៏​ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​អបអរ​ខួប ៦៥​ឆ្នាំ នៃ​ចំណង​ការទូត​ប្រទេស​ទាំង២ ផងដែរ។
លោក Kentaro SONOURA ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន

លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា ក្រសួង​ការបរទេស​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ ក្នុងការ​ទទួល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន៕

ចុចអាន៖ ជប៉ុន​ឲ្យ​កម្ពុជា​ជាង​៣៥​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​ខេត្ត​ចំនួន​៤

---> Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;