ពាក្យ​មួយ​ឃ្លា​ធ្វើឲ្យ​ពិភពលោក​ចាប់​អារម្មណ៍ ពេល Zlatan ផ្ទេរ​ទៅ LA Galaxy ជា​ផ្លូវការ

  • 2018-03-24 01:43:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​ផ្ទេរ​ពី​ក្លឹប​បិសាចក្រហម Manchester United ទៅ​កាន់​ក្លឹប LA Galaxy នៅ​សហរដ្ឋ​អាមេរិក ជា​ផ្លូវ​ការ​កាលពី​យប់មិញ ជាមួយ​នឹង​ការ​បង្ហាញ​វីដេអូ​ឃ្លីប​មួយ ដែល Zlatan បាន​និយាយ​ថា «សួស្ដី Los Angeles សូម​ស្វាគមន៍​ក្នុង​ការ​មក​ចូល​រួម​ជាមួយ​ខ្ញុំ»។

កីឡាករ​វ័យ ៣៦​ឆ្នាំ​រូបនេះ ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​សើច​ច្រើន និង​តែងតែ​ប្រើប្រាស់​ពាក្យ​សម្ដី​កំប្លុកកំប្លែង មិន​ថា​ក្នុង​សន្និសីទ​សារព័ត៌មាន ឬ បទ​សម្ភាស​ផ្សេងៗ​ឡើយ។ ចំណែក​នៅ​លើកុងត្រា​ថ្មី​របស់ Zlatan គេ​ឃើញ​ថា មិន​មាន​ការ​បញ្ជាក់​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់តែ​សរសេរ​ពាក្យ​មួយ​ឃ្លា​ប៉ុណ្ណោះ។

ការ​ចាកចេញ​ពី Man United គឺ​ដោយសារ​បញ្ហា​របួស​ជង្គង់​ដែល​បាន​ញាំញី​កីឡាករ​សញ្ជាតិ​ស៊ុយអែត​ខាងលើ។ Zlatan បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុមបិសាច​ក្រហម​ត្រឹម​តែ ៧​លើក​ប៉ុណ្ណោះ នៅ​ក្នុង​រដូវកាល​នេះ បន្ទាប់ពី​របួស​ជង្គង់​កាលពី​ខែ​មេសា ឆ្នាំ​២០១៧ កន្លង​ទៅ។

សូម​បញ្ជាក់​ថា Zlatan នឹង​ពាក្យ​អាវ​លេខ​៩ នៅ LA Galaxy ហើយ​នឹង​បាន​លេង​ជាមួយ​អតីត​ខ្សែ​ការពារ​ស្លាប​ឆ្វេង​របស់ Chelsea និង Arsenal គឺ​កីឡាករ Ashley Cole ៕

កុងត្រារបស Zlatan ជាមួយ LA Galaxy

---> Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW

ប្រភព៖ theguardian ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;