​ត្រី​បាឡែន​ជាង​១៤០​ក្បាល ងាប់​នៅ​ឆ្នេរ ប្រទេស​អូស្ត្រាលី

  • 2018-03-24 06:43:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្រី​បាឡែន​ជាង ១៤០​ក្បាល បាន​ហែល​មក​ទើរ​នៅ​លើ​ឆ្នេរ​មួយ ភាគ​ខាងលិច ប្រទេស​អូស្ត្រាលី បណ្ដាល​ឲ្យ​ងាប់ ទោះ​បី​ជា​អាជ្ញាធរ និង​ភ្ញៀវ​ទេសចរ​ដែល​នៅ​ទី​នោះ ខិតខំ​ជួយ​អូស​ទាញ​ចូល​ទឹក​វិញ​យ៉ាង​ណា​ក៏​ដោយ។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​អូស្ត្រាលី នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។

ត្រីបាឡែន ងាប់នៅឆ្នេរ Hamelin ប្រទេសអូស្ត្រាលី
ថនិកសត្វ​ក្នុង​ទឹក​ខាង​លើ បាន​ជាប់​នៅ​ឆ្នេរ Hamelin ដែល​មាន​ចម្ងាយ​ប្រហែល ៣១៥​គីឡូម៉ែត្រ​ពី​ក្រុង Perth ចន្លោះ​ពី​ថ្ងៃ​ទី​២២-២៣ ខែ​មីនា។ យ៉ាងណាមិញ អាជ្ញាធរ​អាច​ជួយ​សង្គ្រោះ​ត្រី​បាឡែន​បាន​ចំនួន ១៥​ក្បាល ឲ្យ​វិល​ចូល​ទៅ​ក្នុង​វិញ​។

ត្រី​បាឡែន​ទាំង​នេះ មាន​ទម្ងន់​ចន្លោះ​ពី ១ ទៅ ៤ តោន​ក្នុង​១ក្បាល ដែល​បង្ក​ការ​លំបាក​សម្រាប់​ក្រុម​អ្នក​សង្គ្រោះ ក្នុង​ការ​ទាញ​ចូល​ក្នុង​ទឹក។

ត្រីបាឡែន ងាប់នៅឆ្នេរ Hamelin ប្រទេសអូស្ត្រាលី

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​១០០៦ ត្រី​បាឡែន​ជាង ៣២០​ក្បាល បាន​ងាប់​នៅ​ឆ្នេរ​នេះ​ដូចគ្នា​។ ហេតុការណ៍​នោះ​ បាន​ធ្វើឲ្យ​អាជ្ញាធរ​បិទ​ឆ្នេរ មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​ឡើយ ​ដើម្បី​កម្ទេច​សាកសព​របស់​ត្រី​បាឡែន​ទាំង​នោះ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;