រឿងរ៉ាវ​របស់​អតីត​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស​ដែល​ត្រូវ​គេ​ដាក់​ថ្នាំ​ពុល​ ត្រូវ​បាន​លាត​ត្រដាង

  • 2018-03-24 07:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ម្នាក់​ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​ជិត​ស្និត​របស់​ភ្នាក់ងារ​ចារកម្ម​អង់គ្លេស និង​រុស្ស៊ី លោក Sergei Skripal ដែល​ត្រូវ​គេ​សម្លាប់​ដោយ​ដាក់​ថ្នាំ​បំពុល បាន​បង្ហើប​ពី​រឿងរ៉ាវ​របស់​លោក Skripal ទៅ​កាន់​សារព័ត៌មាន​ BBC កាលពី​ពេល​ថ្មីៗ​នេះ​។

លោក Sergei Skripal និងកូនស្រី ដែលត្រូវគេដាក់ថ្នាំបំពុល
លោក Vladimir Timoshkov អតីត​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី បាន​និយាយ​ថា លោក Skripal ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​ជន​ក្បត់​ជាតិ ដែល​លោក​ទៅ​ធ្វើ​ជា​ភ្នាក់ងារ​ចារកម្ម​របស់​អង់គ្លេស។ លោក Timoshkov បន្ត​ថា លោក Skripal បាន​បដិសេធ​ថា ខ្លួន​មិនមែន​ជា​ជន​ក្បត់​ជាតិ​ឡើយ ព្រោះ​លោក​ធ្លាប់​ស្បថស្បែ​ចំពោះ​សហភាព​សូវៀត មិនមែន​រុស្ស៊ី​ឡើយ។ លើស​ពី​នេះ Skripal ក៏​បាន​សរសេរ​លិខិត​មួយ ដើម្បី​សុំ​ការ​អនុញ្ញាត​ពី​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន ឲ្យ​គាត់​វិល​ចូល​ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ ដើម្បី​ជួបជុំ​គ្រួសារ​ញាតិ​មិត្ត​របស់​គាត់​ផងដែរ។ ក៏​ប៉ុន្តែ រុស្ស៊ី​បាន​បដិសេធ ថា​មិន​បាន​ទទួល​លិខិត​របស់​លោក Skripal ឡើយ​។
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន

សូម​បញ្ជាក់​ថា លោក Sergei Skripal ជា​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី និង​អង់គ្លេស កាលពី​ទសវត្សរ៍ ១៩៩០ និង​ដើម​ទសវត្សរ៍ ២០០០ ។ លោក និង​កូនស្រី​ម្នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត ដោយ​ដាក់​ថ្នាំ​បំពុល កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០១៨​នេះ។ យោង​តាម​មូលដ្ឋាន​ស្រាវជ្រាវ​យោធា​អង់គ្លេស ឈ្មោះ Porton Down បាន​អះអាង​ថា ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី ដែល​គេ​ស្គាល់​ថា Novichok គឺ​ជា​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​សម្លាប់​លោក Skripal ។

មូលដ្ឋាន​ស្រាវជ្រាវ​យោធា​អង់គ្លេស Porton Down

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ រុស្ស៊ី​បាន​ច្រាន​ចោល ដែល​ធ្វើឲ្យ​អង់គ្លេស សម្រេច​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី ចំនួន ២៣​នាក់ មុន​ពេល​ដែល​រុស្ស៊ី​ធ្វើការ​បណ្ដេញ​មន្ត្រី​ទូត​អង់គ្លេស ២៣​នាក់​វិញ នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។ ចំណែក សហភាព​អឺរ៉ុប បាន​គាំទ្រ​ជំហរ​របស់​អង់គ្លេស​៕

អត្ថបទពាក់ព័ន្ធ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;