វិធី​ផលិត​សាប៊ូ​លាង​ចាន​របស់​សិប្បកម្ម​១​កន្លែង​ ក្នុង​ខេត្ត​តាកែវ

  • 2018-03-25 07:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​វគ្គ២ សូម​បង្ហាញ​មុខរបរ​១ ដែល​ជា​ស្នាដៃ​កូន​ខ្មែរ ផលិត​សាប៊ូ​លាងចាន កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​ខេត្ត​តាកែវ។ ដូច្នេះ ចង់​ដឹង​ថា ធាតុផ្សំ​នៃ​ការ​ធ្វើ​សាប៊ូ​លាងចាន ដូចម្ដេច សុំ​អាន​អត្ថបទ ខាងក្រោម​នេះ៖

១. អ្នកស្រី ណឹម ពេជ្រ អាយុ ២៨ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​សាប៊ូ​លាងចាង ម៉ាក លេម៉ុន។ អ្នកស្រី ចាប់​ផ្តើម​ផលិត​សាប៊ូ​លាង​ចាន ដំបូង​នៅឆ្នាំ​២០១៦ គឺ​ក្រោយ​ពេល​ដែល​អ្នកស្រី​ត្រឡប់​មកពី​ប្រទេស​ថៃ​វិញ។ នៅឆ្នាំ​២០១៧ អ្នកស្រី​បាន​ចុះ​បញ្ជី​សិប្បកម្ម​របស់​ខ្លួន ដើម្បី​ធ្វើ​អាជីវកម្ម​ស្រប​ច្បាប់។

២. វត្ថុ​ធាតុដើម​សំខាន់ៗ​ដើម្បី​ផលិត​ទឹក​សាប៊ូ​លាងចាន​មាន​ដូចជា ៖ ក្រូចឆ្មារ អំបិល ស្ករ ល័ក្ខណ៍ និង មេ​សាប៊ូ N70 និង​ទឹក។ ដំណាក់កាល​ដំបូង គេត្រូវ​ត្រាំ​ចំណិត​ក្រូចឆ្មារ ក្នុង​ទឹក​ដែលមាន​លាយ​ស្ករ​ក្នុង​បរិមាណ​កំណត់​មួយ រយៈពេល​១ខែ។

៣. អ្នកស្រី ណឹម ពេជ្រ កំពុងច្រោះ​ទឹក​ក្រូចឆ្មារ ដោយយក​ចំណិត​ក្រូច​ដែល​រលួយៗ​ចេញ ក្រោយ​ពេលត្រាំ​បាន ៣០​ថ្ងៃ។ បន្ទាប់​មក គេត្រូវ​យក​ទឹកក្រូច​ឆ្មារ​នោះ​ទៅ​លាយ​នឹង​មេ​សាប៊ូ N70 អំបិល និង​ល័ក្ខណ៍ ហើយ​ក្រឡុក​ឲ្យ​សព្វ​ជាការ​ស្រេច។

៤. នៅក្នុង​រោង​សិប្បកម្ម​របស់​ខ្លួន អ្នកស្រី ណឹម ពេជ្រ កំពុង​ច្រក​ទឹក​សាប៊ូ​លាងចាន​ដាក់ដប។ ការ​ច្រក​ដបនេះ ធ្វើឡើង​ទៅ​តាម​តម្រូវការ​ទីផ្សារ និង​អតិថិជន។ ភាគច្រើន​អ្នកស្រី ពេជ្រ ច្រក​ជា​ប៊ីដុង និង​ដឹក​ជញ្ជូន​ទៅ​ឲ្យ​អតិថិជន​ដល់​កន្លែង​តែ​ម្តង។

៥. ទឹក​សាប៊ូ​លាងចាន របស់​អ្នកស្រី ណឹម ពេជ្រ មាន​២​ប្រភេទ។ ទឹក​សាប៊ូ​នេះ កំពុង​ដណ្តើម​ទីផ្សារ​នៅខេត្ត​តាកែវ និង​នៅ​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;