OnePlus ឈប់​ផលិត 5T ទៀត​ហើយ ដោយ​ផ្ដោត​សំខាន់​វិញ​លើ OnePlus 6

  • 2018-03-26 02:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​លក់ OnePlus 5T គឺ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​​ជុំវិញ​ពិភពលោក។ តួ​យ៉ាង​នៅ​ក្នុង​ទ្វីប​អាមេរិក​ខាង​ជើង OnePlus 5T ត្រូវ​បាន​លក់​​អស់​គ្មាន​សល់​នោះ​​ឡើយ។

OnePlus បាន​ធ្វើ​ការ​ប្រកាស​តាម​រយៈ​សារព័ត៌មាន Engadget ថា 5T នឹង​មិន​ត្រូវ​ផលិត​លក់​ទៀត​ទេ បើ​​ទោះ​ជា​ដាច់​ស្ដុក​នៅ​ក្នុង​អាមេរិក​ខាង​ជើង​ក្ដី។ OnePlus បន្ត​ថា សម្រាប់​អ្នក​ដែល​ចង់​ទិញ គឺ​ត្រូវ​រង់ចាំ​រហូត​ដល់​ការ​មក​ដល់​នៃ OnePlus 6 វិញ។

Oppo R15

សូម​បញ្ជាក់​ថា បើ​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក OnePlus 6 នឹង​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​ដឹង Oppo R15 ដែរ (ដូច​រូប)។ កំពូល​ស្មាតហ្វូន​ថ្មី​នេះ​នឹង​មាន​កន្លែង​ឆក​មួយ​ដុំ​នៅ​ផ្នែក​ខាង​លើ​ចំ​កណ្ដាល អេក្រង់​ទំហំ​៦,៣​អ៊ីញ និង​កម្លាំង​ថ្ម 3450mAh។ ម៉ាស៊ីន​ដំណើរការ​ដោយ​បន្ទះ​ឈីប Snapdragon 845, អង្គ​ចងចាំ 128GB និង RAM 6GB/ 8GB។ ចំណែក​ថ្ងៃ​បង្ហាញ​ខ្លួន អាច​នឹង​ធ្វើ​ឡើង​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ៕

Oppo R15

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;