បុរស​ម្នាក់​ត្រូវ​ចាប់​ខ្លួន ក្រោយ​​​​​ប៉ូលីស​ឆែក​ឃើញ​រូបភាព​អាស​អាភាស​របស់​កុមារ ជិត១ពាន់​រូប

  • 2018-03-26 07:40:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បុរស​ជនជាតិ​ម៉ាឡេស៊ី​វ័យ ២៧​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​Melbourne កាល​ពី​ថ្ងៃ ២២ មីនា ក្រោយ​ពី​រក​ឃើញ​ថាលោក​បម្រុងនាំ​ចូល​រូបភាព​ និង​វីដេអូ​ក្មេង​អាសអាភាស​ចូល​ទៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

បើ​យោង​តាម​កង​កម្លាំង​ព្រំដែន​អូស្ត្រាលី បាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​បានធ្វើការឆែក​ខ្លួន​បុរស​នោះ​ ហើយ​បាន​រក​ឃើញ​រូបភាព​ និង​វីដេអូ​អាសអាភាស​ប្រមាណ​ជាង៩០០នៅ​ក្នុង​កុំព្យូទ័រ​ និង​ទូរសព្ទ​ដៃរបស់​គាត់។

សូម​ជម្រាប​ថា តាម​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី​ បុរស​ម៉ាឡេស៊ី​រូបនេះ​ ត្រូវ​ពិន័យ​ជា​សាច់​ប្រាក់​ចំនួន១៣៣៧៧១​ដុល្លារ ឬ​ជាប់​គុក​ចំនួន​១០ឆ្នាំ ឬ​ទាំង​ពីរ​តែ​ម្តង។ យ៉ាង​ណា​មិញ​ បុរស​​នេះ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ​Melbourne Magistrates កាល​ពី​ថ្ងៃ ២៣ មីនា ដែល​តុលាការ​ បានសម្រេច​ឃុំ​ខ្លួន​លោករហូត​ដល់​ថ្ងៃ ២៩ មិថុនា៕

ប្រភព៖ Straits Times ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;