ខួប​គម្រប់ ៧៣​ឆ្នាំ​របស់​លោក Duterte នៅ​សប្ដាហ៍​នេះ គ្មាន​ពិធី​ជប់លៀង​នោះ​ទេ

  • 2018-03-26 07:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក Duterte នឹង​ឈាន​ដល់​អាយុ ៧៣​ឆ្នាំ​ហើយ នៅថ្ងៃទី២៨ ខែ​មីនា ២០១៨ ខាង​មុខ​នេះ។ ប៉ុន្ដែ​សម្រាប់​ថ្ងៃ​ខួប​កំណើត​នេះ គ្មាន​ពិធី​ជប់លៀង ឬការ​ណាត់​ជួប​ទាំង​ផ្លូវការ ឬ​មិន​ផ្លូវការ​ណា​មួយ ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។

នៅ​ថ្ងៃ​ខួប​កំណើត​ លោក Duterte នឹង​ចំណាយ​ពេល​ទៅ​ស្រុក​កំណើត​របស់​លោក​នៅ​ក្រុង Davao។

ជា​ធម្មតា នៅ​ថ្ងៃ​ខួប​កំណើត លោក Duterte តែងតែ​មិន​បង្ហាញ​ខ្លួន​ជួប​នរណា​នោះ​ទេ រួម​ទាំង​អ្នក​ដែល​ចង់​ចូល​មក​សម្ដែង​ការ​គួរសម​ជាមួយ​រូប​លោក​ក៏ដោយ។ ការ​មិន​បង្ហាញ​ខ្លួន​ជួប​នរណា​នេះ បាន​ចាប់ផ្ដើម​តាំង​ពី​ ២៣​ឆ្នាំ​មក​ម្ល៉េះ គឺ​តាំង​ពី​ពេល​លោក​ក្លាយ​ជា​អភិបាល​ក្រុង Davao៕

---> Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;