AFC Asian Cup៖ កម្ពុជា ឈរ​នៅ​បាត​តារាង​ក្នុង​ពូល ក្រោយ​ចាញ់​អាហ្វហ្គានីស្ថាន

  • 2018-03-27 13:01:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​អាហ្វហ្គានីស្ថាន ដោយ​លទ្ធផល ២-១ ក្នុង​ការ​ប្រកួតចុងក្រោយ​ នៃ​វគ្គ​ជម្រុះជុំទី៣ ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup 2019 ពូល C នា​យប់​ថ្ងៃ​ទី២៧ ខែមីនា​នេះ។

នៅ​ក្នុង​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​តាជីគីស្ថាន​នោះ (ទឹកដី​កណ្ដាល) ក្រុម​អាហ្វហ្គានីស្ថាន បាន​ស៊ុត​នាំមុខ​ក្រុម​កម្ពុជា ២គ្រាប់​នៅ​តង់​ទី១ ប៉ុន្តែ​កម្ពុជា អាច​វាយ​បក​វិញ​បាន​១គ្រាប់ ដោយ​ខ្សែ​ប្រយុទ្ធ​ជើងចាស់ ឃួន ឡាបូរ៉ាវី។

ជម្រើស​១១នាក់​ដំបូង​របស់​កម្ពុជា (រូបភាព៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា)
លទ្ធផល​នេះ ធ្វើ​ឲ្យ​អាហ្វហ្គានីស្ថាន បញ្ចប់​វគ្គ​ជម្រុះ ដោយ​ឈរ​លេខ ៣ ក្នុង​ពូល​ដែល​មាន ៤ក្រុម ក្រោយ​រក​បាន ៦ពិន្ទុ ក្នុង​ ៦ប្រកួត (ឈ្នះ១ ស្មើ៣ ចាញ់២) ខណៈ​កម្ពុជា ឈរ​នៅ​បាត​ពូល ដោយ​រក​បានតែ ៣ពិន្ទុ​ប៉ុណ្ណោះ ក្នុង ៦ប្រកួត (ឈ្នះ១ ចាញ់៥)។ ពីរ​ក្រុម​ផ្សេងទៀត ក្នុង​ពូល​នេះ គឺហ្សកដានី និង​វៀតណាម បាន​ជាប់​ដោយ​ស្វ័យ​ប្រវត្តិ​ដូចគ្នា តែ​ត្រូវ​ប៉ះ​គ្នា​យប់នេះ​ ដើម្បី​រក​ក្រុម​ដែល​ឈរ​កំពូល​តារាង៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;