Firefox ប្រាប់​វិធី​ថ្មី​មួយ អាច​ទប់ស្កាត់ Facebook លួច​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់

  • 2018-03-28 09:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Mozilla បាន​ប្រកាស​ប្រាប់​អ្នក​ប្រើ​ប្រាស់ Firefox ពី Extension ថ្មី​មួយ​នៅ​លើ Browser របស់​ខ្លួន ក្នុង​ការ​បញ្ចៀស​មិន​ឲ្យ Facebook លួច​ទិន្នន័យ​បាន។ មុខងារ Extension ថ្មី​នៅ​លើ Firefox នេះ ត្រូវ​បាន​បង្កើត​ឡើង ក្រោយ​ពី Facebook ទទួល​រង​នូវ​ព្យុះ​រិះគន់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ធ្វើ​ឲ្យ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើ​ចំនួន​ជាង ៥០​លាន​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ។

Extension ពិសេស​នេះ​មាន​ឈ្មោះ​ថា "Facebook Container"។ វា​មាន​សមត្ថភាព​ពិសេស​អាច​រាំង​ខ្ទប់ Facebook មិន​ឲ្យ​លួច​ទិន្នន័យ​ផ្សេងៗ​បាន​ពី​អ្នក​ប្រើប្រាស់​ក្រៅ​តែ​ពី​សកម្មភាព​នៅ​លើ​វិបសាយ Facebook.com ពោល​គឺ Facebook មាន​សិទ្ធិ​តាមដាន​សកម្មភាព​អ្នក​ប្រើ​លើ​តែ Facebook.com ប៉ុណ្ណោះ ឯ​សកម្មភាព​នៅ​លើ​វិបសាយ​ផ្សេង​ទៀត ទោះ​បើក​ក្នុង Browser តែ​មួយ គឺ Facebook មិន​អាច​លួច​តាម​ដាន​ឡើយ៕

ប្រភព៖ Mashable ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;