លោក Duterte បើក​យុទ្ធនាការ​ថ្មី១​ទៀត នៅ​ហ្វីលីពីន

  • 2018-03-29 01:52:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី Rodrigo Duterte បាន​បញ្ជា​ឲ្យ​ប៉ូលិស​ហ្វីលីពីន ធ្វើការ​ឃាត់​ខ្លួន​ជន​ទាំងឡាយ​ណា ដែល​ផលិត​ឱសថ​ក្លែងក្លាយ ដែល​កំពុង​ត្រូវ​បាន​ចែកចាយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ នេះ​ជា​ការ​បញ្ជាក់​របស់​មេធាវី​ប្រធានាធិបតី លោក Salvador Panelo កាល​ពី​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៨។

លោក Salvador Panelo បាន​បញ្ជាក់​ថា បញ្ហា​ឱកាស​ក្លែងក្លាយ​បាន​បំផ្លាញ​សេដ្ឋកិច្ច​របស់​ហ្វីលីពីន និង​គំរាមកំហែង​សុខភាព​របស់​ប្រជាពលរដ្ឋ​ហ្វីលីពីន​។ លោក​បន្ត​ថា ថ្នាំពេទ្យ​ទាំង​នេះ អាច​ធ្វើឲ្យ​សារពាង្គកាយ​របស់​អ្នក​ប្រើប្រាស់ បង្កើត​ភាព​ស៊ាំ​ ដែល​អាច​បង្ក​ផល​អវិជ្ជមាន​នៅ​ពេល​អនាគត។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ​សុខភាព​ពិភពលោក (WTO) កាលពី​ខែ​មករា​ឆ្នាំ​២០១៨ បាន​ឲ្យដឹង​ថា ការ​ធ្វើអាជីវកម្ម​ឱសថ​ក្លែងក្លាយ មាន​អត្រា​ជាង ១០% នៃ​ឧស្សាហកម្ម​សាកលលោក​ដែល​មាន​ទឹកប្រាក់​សរុប​ ៣០០​ពាន់​លាន​ដុល្លារ។ ផលិតផល​ថ្នាំ​ពេទ្យ ១ ​ក្នុង​ចំណោម ១០ នៅ​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ទាប​និង​មធ្យម គឺ​ជា​ឱសថ​ក្លែងក្លាយ​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;