កីឡាករ​ខ្មែរ ៤​រូប កំពុងល្បី​ល្បាញ ក្រោយ​បង្ហាញ​សមត្ថភាព​យ៉ាង​ល្អ​នៅ​ថៃ

  • 2018-03-29 08:05:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​​អ្នក​លេង​គុន​ខ្មែរ​ ៤ រូប​ កំពុង​មាន​ភាព​ល្បី​ល្បាញ​នៅ​លើ​ទឹក​ដី​កម្ពុជា។ ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​កីឡាករ​ទាំងនេះ​​មាន​​​ភាព​លេចធ្លោ​ គឺ​ក្រោយ​ពេល​​យក​ឈ្នះ​កីឡាករ​ថៃ​ជា​ច្រើន​ នៅ​លើ​សង្វៀន​ ​ក្នុង​ទឹក​ដី​ថៃ។

១-​ ធឿន ធារ៉ា

អ្នក​ប្រដាល់​ដែល​មាន​ប្រភព​មក​ពី​ខេត្ត​ព្រៃ​វែង​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ចាប់​ផ្ដើម​ល្បី​ខ្លាំង នៅ​ពេល​គេ​​យក​ឈ្នះ​ដៃ​គូ​ខ្លាំងៗ​ នៅ​លើ​ទឹក​ដី​ថៃ​ជា​ច្រើន​លើក​។ ធារ៉ា បាន​ប្រលូក​លើ​សង្វៀន Max Muay Thai ខ្ទង់​ប្រមាណ​ ១០​​ លើក​​សរុប​ទាំង​ការ​ប្រកួត​កាល​ពី​​ចុង​សប្ដាហ៍​មុន​នេះ​។ ក្នុង​ស្ថិតិ​នៅ Max Muay Thai ធារ៉ា​ ឈ្នះ៨ ស្មើ​១ និង​ចាញ​១ លើក។

​២- សុខ​ ធី (កាកា)

បច្ចុប្បន្ន​​អ្នក​ប្រដាល់​វ័យ ១៩ ឆ្នាំ​រូប​នេះ ​​កំពុង​ប្រកួត​​ក្នុង​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​គូបូតា នៅ​សង្វៀន​បាយ័ន។ អ្នក​ប្រដាល់​រូប​នេះ​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង​នៅ​កម្ពុជា ក្រោយ​ពេល​លេច​មុខ​នៅ​សង្វៀន​លើ​ទឹក​ដី​ថៃ ជា​ច្រើន​លើក​។ អ្វី​ដែល​ជា​ដើម​ហេតុ​ ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​អាច​ឡើង​សង្វៀន​នៅ​លើ​ទឹក​ដី​ថៃ​ច្រើន និង​ធ្វើ​បាន​ល្អ​ គឺ​ដោយ​សារ​តែ កាកា ​បាន​ទៅ​ហ្វឹកហាត់​នៅ​ក្លឹប​មួយ​ក្នុង​ទឹក​ដី​ថៃ​​កាល​នៅ​វ័យ ៨ ឬ ​៩ ឆ្នាំ។

៣- សុខ រិទ្ធ

សុខ រិទ្ធ (ខៀវ រាប់​ពី​លើ​មក​ក្រោម​ទី​២)

​អ្នក​ប្រដាល់​រូប​នេះ ​​គឺ​ជា​​បង​ប្រុស​បង្កើត​របស់ សុខ ធី​។ សុខ រិទ្ធ ​ហាក់​មាន​កម្រិត​សមត្ថភាព​មិន​​​ល្អ​ខ្លាំង​ដូច​ប្អូន​ប្រុស​ឡើយ ប៉ុន្តែ​ក៏​មាន​កម្រិត​ខ្ពស់​មួយ​​ បើ​ធៀប​ទៅ​នឹង​កីឡាករ​កម្ពុជា​ផ្សេង​ៗ​ក្នុង​ប្រភេទ​ទម្ងន់​ ៥២​គីឡូក្រាម។ សុខ រិទ្ធ ចាប់​ផ្ដើម​លេច​ឈ្មោះ​បោះ​សំឡេង​ ក្រោយ​ពេល​បាន​ប្រឡូក​ក្នុង​សង្វៀន​នៅ​លើ​ទឹក​ដី​ថៃ​។ 

៤- ម៉ឺន ដា

ជើង​ខ្លាំង​រូប​នេះ​ធ្លាប់​ឈ្នះ​ខ្សែ​​ក្រវាត់​នៅ​​សង្វៀន Max Muay Thai ទៀត​ផង​។ ប៉ុន្តែ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ ម៉ឺន ដា​ ត្រូវ​បាន​សារព័ត៌មាន​​មួយ​ផ្សាយ​ថា ការ​ទៅ​ប្រកួត​នៅ​លើ​ទឹក​ដី​ថៃ​របស់​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ ​​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ក្លឹប​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;