Man City ជាប់​កំណត់ត្រា​ដ៏​អាក្រក់ លើ​ចំនួន​អ្នក​ចូល​ទស្សនា ក្នុង​រដូវកាល​នេះ

  • 2018-03-31 02:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មេឃខៀវ Manchester City ដែល​ជា​បេក្ខភាព​គ្រង​ជើងឯក​លីគ​កំពូល​អង់គ្លេស EPL រដូវ​កាល​នេះ បាន​បង្កើត​កំណត់ត្រា​ដ៏​អាក្រក់​មួយ ដោយ​ជា​មធ្យម កៅអី​សម្រាប់​អ្នកគាំទ្រ​ក្រុម​នេះ តែងតែ​ទុក​ឲ្យ​នៅ​សល់​ចន្លោះ​ល្ហល្ហេវ ជិត ១​ម៉ឺន​កៅអី រៀងរាល់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Etihad ។ កីឡដ្ឋាន​នេះ​ជា​ទូទៅ អាច​ផ្ទុក​អ្នក​ទស្សនា បាន​ជាង ៥​ម៉ឺននាក់។

Man City ប៉ះ Southampton កាលពីខែវិច្ឆិកាកន្លងទៅ
តួលេខ​ខាងលើ ត្រូវ​បាន​បង្ហាញ​ដោយ​ប៉ូលិស និង​សារព័ត៌មាន The Sun ដែល​មាន​ចំនួន​អ្នកទស្សនា​ជាមធ្យម ៤៦០០០​នាក់។ យ៉ាងណា​ក៏ដោយ ក្លឹប Man City បាន​បង្ហាញ​ថា តួលេខ​ច្រើន​បំផុត​គឺ ៥៤០០០​នាក់ ក្នុង​រដូវ​កាល​នេះ។

ក្នុង​ការ​ប្រកួត​ជាមួយ Southampton កាលពី​ខែ​វិច្ឆិកា កន្លង​ទៅ អ្នក​ចូល​ទស្សនា​មាន​ត្រឹម​តែ​ជាង ៣៨០០០​នាក់​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​តួលេខ​នេះ គឺ​ច្រើន​ជាង​តួលេខ កាលពី​រដូវ​កាល​កន្លង​ទៅ ដែល​មាន​អ្នក​ចូល​ទស្សនា​តែ​ជាង ២៨០០០​នាក់​ប៉ុណ្ណោះ ពេល Man City ប៉ះ Stoke City ។

តួលេខរបស់ប៉ូលិស
តួលេខរបស់ Man City

សូម​បញ្ជាក់​ថា Man City កំពុង​នាំមុខ​គេ​ក្នុង​តារាង ដោយ​ឈរ​នៅ​លេខ​១ មាន ៨១ពិន្ទុ គិត​ត្រឹម​សប្ដាហ៍​ទី៣០។ ចំណែក Manchester United ដែល​ស្ថិតនៅ​លេខ​២ មាន​ត្រឹមតែ ៦៥ពិន្ទុ​ប៉ុណ្ណោះ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;