Zlatan ​បោះ​ពាក្យ​១ឃ្លា ដែល​អាច​ធ្វើឲ្យ​អ្នកគាំទ្រ Man Utd អន់ចិត្ត​

  • 2018-03-31 04:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាន​លាតត្រដាង​ថា គេ​បាន​យល់ព្រម​ផ្ទេរ​ទៅ​កាន់​ក្លឹប LA Galaxy មុន​ក្លឹប Manchester United ទៅ​ទៀត ពោល​គឺ​នៅ​ពេល​ដែល​ខ្លួន​លេង​ឲ្យ​ក្លឹប​បារាំង PSG ។ ក៏ប៉ុន្តែ ដោយសារ​បញ្ហា​មួយ​ចំនួន បាន​ធ្វើឲ្យ​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី​អាមេរិក​នា​ពេល​នោះ ត្រូវ​ទទួល​បរាជ័យ ហើយ​ចុងក្រោយ​គេ​ត្រូវ​ផ្លាស់​ទៅ​ក្រុម​បិសាច​ក្រហម​វិញ​។

«​ព្រេង​វាសនា កំណត់​ឲ្យ​ខ្ញុំ​មក​កាន់​ទី​នេះ (LA Galaxy)»។ នេះជា​សម្ដីរបស់​ Zlatan ។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​ខាងលើ បាន​ប្រាប់​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាល​ពី​ថ្ងៃសុក្រ ម្សិលមិញ ដើម្បី​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ជាមួយ​ឯកសណ្ឋាន​របស់​ក្លឹប​ថ្មី បន្ទាប់ពី​ផ្ទេរ​ចេញ​ពី Man Utd​ ។

វត្តមាន​របស់ Zlatan Ibrahimovic បាន​រួមចំណែក​យ៉ាង​ច្រើន ក្នុង​ការ​ជួយ​ឲ្យ Man Utd ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Jose Mourinho ឈ្នះ​ពានរង្វាន់ League Cup, Europa League និង Community Shield កាលពី​រដូវកាល​មុន។

ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​របួស​ញាំញី និង​មិន​សូវ​បាន​លេង​ក្នុង​រដូវ​កាល​នេះ បាន​ធ្វើឲ្យ Zlatan សម្រេច​ចិត្ត​ចុះ​កុងត្រា​រយៈពេល ១ឆ្នាំ​កន្លះ ជាមួយ LA Galaxy បន្ទាប់ពី​ស្នាក់នៅ​ប្រទេស​អង់គ្លេស ជាមួយ​ក្រុម​បិសាច​ក្រហម​ជាង ១​រដូវ​កាល​។

កីឡាករ​វ័យ ៣៦ឆ្នាំដដែល បាន​ប្រកាស​ថា ខ្លួន​អាច​ចូល​លេង​បាន​ក្នុង​ការ​ប្រកួត​នា​ចុង​សប្ដាហ៍​នេះ ក្នុង​ជំនួប​រវាង LA Galaxy ទល់​នឹង LAFC បន្ទាប់ពី​ចូលរួម​ហ្វឹកហាត់​ជា​លើក​ដំបូង​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី កាល​ពី​ថ្ងៃ​សុក្រ ម្សិល​មិញ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;