មាន់​ខ្នាយមាស យកឈ្នះនៅ​ទឹកដី​តោខៀវ ជា​លើក​ដំបូង ក្នុង​រយៈពេល ២៨ឆ្នាំ

  • 2018-04-01 23:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​មាន់​ខ្នាយមាស​ Tottenham Hotspur បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​តោខៀវ Chelsea ៣-១ ក្នុង​សប្ដាហ៍​ទី៣១ នៃ​លីគ​កំពូល​អង់គ្លេស English Premier League កាលពីយប់មិញ។ នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​សម្រាប់​ Spurs នៅ​ទឹកដី Stamford Bridge របស់ Chelsea គិត​ចាប់​តាំង​ពីខែកុម្ភៈ ឆ្នាំ១៩៩០ មក។

នៅក្នុងការប្រកួតយប់មិញនេះ ខ្សែប្រយុទ្ធ​អេស្ប៉ាញ Alvaro Morata បាន​ជួយ​ឲ្យ​ក្រម​ម្ចាស់ផ្ទះ​នាំមុខ​នៅនាទី ៣០ ប៉ុន្តែ​ត្រូវ​ក្រុម​ភ្ញៀវ​វាយបក​វិញ​ដល់​ទៅ ៣គ្រាប់ ដោយ​ Christian Eriksen ១គ្រាប់ (នាទី ៤៥+១) និង Dele Ali ២គ្រាប់ (នាទី ៦២, ៦៦)។

លទ្ធផល​នេះ មានន័យថា Tottenham បន្ត​ឈរ​លេខ៤ ដោយមាន ៦៤ពិន្ទូ ខណៈ Chelsea នៅ​លេខ៥ មាន​តែ ៥៦ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;