គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងទី១ ដែលទៅទស្សនាការប្រគំតន្រ្ដីរបស់ K-Pop
- 2018-04-02 00:22:25
- ចំនួនមតិ
គីម ជុងអ៊ុន ជាមេដឹកនាំកូរ៉េខាងជើងទី១ ដែលទៅទស្សនាការប្រគំតន្រ្ដីរបស់ K-Pop
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអាទិត្យម្សិលមិញ បានទៅចូលរួមទស្សនាការប្រគំតន្រ្ដីនៅទីក្រុងព្យុងយ៉ាង ដែលមានការសម្ដែងពីក្រុមចម្រៀងកូរ៉េខាងត្បូង។ ការចូលរួមនេះ ធ្វើឲ្យលោក ក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេ ដែលទៅទស្សនាការសម្ដែងរបស់ក្រុមសិល្បៈកូរ៉េខាងត្បូង។
លោកគីម ដែលបានទៅចាប់ដៃ និងថតរូបជាមួយក្រុមចម្រៀងកូរ៉េខាងត្បូងនៅក្រោយឆាកដែរនោះ បាននិយាយថា ព្រឹត្តិការណ៍វប្បធម៌រវាងកូរ៉េទាំងពីរបែបនេះ គួរតែធ្វើឲ្យបានជាប្រចាំ។
សូមបញ្ជាក់ថា ការប្រគំតន្រ្ដីនេះ ធ្វើឡើងនៅមុនមេដឹកនាំកូរ៉េទាំងពីរ ជួបប្រជុំគ្នាដ៏កម្រ នៅថ្ងៃទី២៧ ខែមេសាខាងមុខ។ ជំនួបនោះ ត្រូវបានគេមើលថា ជាការធ្វើឲ្យស្ថានការណ៍នៅឧបទ្វីបកូរ៉េ មានភាពធូរស្រាលកាន់តែខ្លាំង។ សញ្ញាធូរស្រាលមួយទៀត គឺសមយុទ្ធយោធាប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលធ្លាប់ធ្វើរយៈពេល២ខែនាឆ្នាំកន្លងមកនោះ ត្រូវធ្វើឡើងតែមួយខែប៉ុណ្ណោះនៅឆ្នាំ២០១៨នេះ ហើយក៏មិនមានការប្រើអាវុធយុទ្ធសាស្រ្ដដូចរាល់ឆ្នាំនោះដែរ៕
ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សុខ សុវត្ថិ