មនុស្សយន្ត​ជាង ១​ពាន់​គ្រឿង រាំ​ស្រុះគ្នា​បំបែក​កំណត់ត្រា​ពិភពលោក

  • 2018-04-03 03:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្សយន្ត​ចំនួន ១៣៧២​គ្រឿង បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ថ្មី នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ដោយ​ពួក​វា​អាច​បង្ហាញ​កាយវិការ​រាំ​ស្រុះ​​គ្នា​ល្អ។

ក្រុម​មនុស្ស​យន្ត​ដែល​ចូល​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក Guinness World Record មាន​កម្ពស់​ត្រឹម ១៥,៧​អ៊ីញ (ជិត ៤០​សង់ទីម៉ែត្រ) ប៉ុណ្ណោះ។ វា​ត្រូវ​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា Alpha 1S ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន UBTECH Robotics។ ក្រុមហ៊ុន​ចិន​នេះ​ធ្លាប់​បំបែក​កំណត់ត្រា​ចាស់​រួច​ម្ដង​មក​ហើយ កាល​ពី​ឆ្នាំ​២០១៦ ដោយ​ប្រើ​មនុស្ស​យន្ត​រាំ​ចំនួន ៥៤០​គ្រឿង។

កំណត់ត្រា​លើក​មុន សម្រេច​បាន​ដោយ​ក្រុមហ៊ុន​ចិន WL Intelligent Technoloy Co.Ltd កាល​ពី​ខែ​សីហា ឆ្នាំ​២០១៧។ កាល​នោះ មនុស្ស​យន្ត​ដែល​អាច​ដណ្ដើម​កំណត់ត្រា​ពិភពលោក​​នេះ​បាន​មាន​ចំនួន ១០៦៩​គ្រឿង៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;