វីរបុរស​របស់ Man Utd និង Chelsea ម្នាក់ ទទួល​មរណភាព​

  • 2018-04-04 13:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Ray Wilkins ដែល​ធ្លាប់​លេង​នៅ​ក្លឹប Manchester United និង Chelsea បាន​ទទួល​មរណភាព នៅ​អាយុ៦១​ឆ្នាំ នា​ថ្ងៃ​ពុធ​ទី៤ ខែ​មេសា​នេះ ដោយសារ​ជំងឺ​គាំង​បេះដូង។

លោក Ray Wilkins
នៅ​ជាមួយ Chelsea លោក Wilkins ធ្លាប់​ត្រូវ​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ កាលពី​ឆ្នាំ១៩៧៦ និង១៩៧៧ មុន​គាត់​បញ្ចប់​អាជីព​ជា​កីឡាករ។ អតីត​ខ្សែ​បម្រើ​កណ្ដាល​រូបនេះ ក៏​ធ្លាប់​ជួយ​ឲ្យ Man Utd ឈ្នះ​ពានរង្វាន់ FA Cup ក្នុង​ឆ្នាំ​១៩៨២ និង​ជា​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​ព្រឹត្តិការណ៍ World Cup កាលពី​ឆ្នាំ១៩៨២ និង ១៩៨៦ ផង​ដែរ។

លោក Wilkins បាន​ធ្វើ​ជា​គ្រូ​ជំនួយ​របស់លោក Carlo Ancelotti អតីត​គ្រូ​បង្វឹក Chelsea។ ក្នុង​រដូវកាល ២០០៩-២០១០ លោក​បាន​រួមចំណែក​ជួយ​ដឹកនាំ​ក្រុម​តោខៀវ​ឲ្យ​ឈ្នះ​ពានរង្វាន់ FA Cup និង Premier League។ លើសពី​នេះ លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លឹប​ QPR, Fulham និង​ក្រុម​ជម្រើស​ជាតិ​ហ្សកដានី​ផងដែរ​៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;