ម្ចាស់​ពាន​លំដាប់​កំពូល​ទ្វីប​អឺរ៉ុប ៥សម័យកាល លត់​ក្រុម​ខ្លាំង​ Man City ចាស់ដៃ

  • 2018-04-04 23:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ហង្ស​ក្រហម Liverpool បាន​ប្រើ​ពេល​ត្រឹមតែ ១៩​នាទី​ក្នុង​វគ្គទី​១ ដើម្បី​ស្វែក​រក​ចំនួន ៣គ្រាប់ នាំមុខ​ទៅ​លើ​ក្រុម​ភ្ញៀវ Manchester City ក្នុង​ការ​ប្រកួត​ជើង​ទី១ វគ្គ ៨​ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League នៅ​កីឡដ្ឋាន Anfield កាលពី​យប់មិញ។

ម្ចាស់ផ្ទះ រក​បាន​ពី​កីឡាករ​ជើង​ស៊ុត Mohamed Salah នៅ​ក្នុង​នាទី១២ និង គ្រាប់​បន្ទាប់ពី Oxlade-Chamberlain ដោយ​ស៊ុត​ពី​ចម្ងាយ នៅ​នាទី២១។ ចូល​ដល់​នាទី​៣១ Salah នៅ​តែ​ល្អ ដោយ​បញ្ជូន​បាល់​ឲ្យ Sadio Mane តែត​បញ្ចូល​ទី​បន្ថែម​គ្រាប់​ទី​៣ បាន​សម្រេច​។ បញ្ចប់​ការប្រកួត Liverpool យកឈ្នះ​ Man City ដោយ​លទ្ធផល ៣-០។

លទ្ធផល​នេះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ Manchester City ជា​ក្រុម​ខ្លាំង​នៅ​ក្របខ័ណ្ឌ English Premier League តែ​បែរ​ជា​ត្រូវ​ទទួល​បរាជ័យ​ក្រោម​ថ្វីជើង Liverpool ដែល​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លំដាប់​កំពូល​ទ្វីប​អឺរ៉ុប​នេះ ចំនួន ៥​លើក និង​កំពុង​ឈរ​នៅ​លេខ​៣ នៅ Premier League តាម​ពីក្រោយ Man City រហូត​ដល់​១៨ពិន្ទុ​ឯណោះ​។

សូមជម្រាបថា​ ការប្រកួត​ជើងទី​២ ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​ទឹកដី Etihad របស់ Man City ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;