អ្នកគាំទ្រ​ហង្ស​ក្រហម បង្ក​ការ​គំរាមកំហែង​ដាក់ Man City មុន​ជ័យជម្នះ​របស់ Liverpool

  • 2018-04-05 02:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកគាំទ្រ​ក្រុម​ហង្ស​ក្រហម Liverpool បាន​គប់​ដប​ទឹក និង​កាំជ្រួច (Flare) ដាក់​រថយន្ត​ដែល​កំពុង​ដឹក​សមាជិក​ក្រុម Manchester City មុន​ការ​ប្រកួត​ដែល​ក្រុម​ម្ចាស់ផ្ទះ Liverpool យក​ឈ្នះ ដោយ​លទ្ធផល ៣-០ ក្នុង​ជើង​ទី​១ វគ្គ​ ៨ក្រុម​ចុងក្រោយ​ ពាន​រង្វាន់ UEFA Champions League នៅ​កីឡដ្ឋាន Anfield កាលពី​យប់មិញ​។

ទង្វើ​នេះ បង្ក​ការ​ការ​ខូចខាត​ដល់​រថយន្ត​របស់ Man City តែ​មិន​បាន​បង្ក​ឲ្យ​មាន​របួស​ស្នាម​ឡើយ។ ជុំវិញ​បញ្ហា​នេះ ថ្នាក់​ដឹកនាំ Liverpool បាន​ចេញ​មក​ធ្វើការ​សុំទោស​ចំពោះ Man City ផង​ដែរ។ ជាមួយ​គ្នា​នេះ Liverpool នឹង​ចាត់វិធាន​ការ​យ៉ាង​តឹងរ៉ឹង ចំពោះ​ក្រុម​បង្ក​។

មុន​ហេតុការណ៍​ខាងលើ ក្លឹប​ធ្លាប់​បាន​ធ្វើ​ការ​ព្រមាន​ម្ដង​រួច​ទៅ​ហើយ ព្រោះ​សកម្មភាព​នេះ​ធ្លាប់​កើត​មាន​កាលពី​ឆ្នាំ​២០១៦ នៅ​ពេល​ដែល​អ្នកគាំទ្រ​ហង្ស​ក្រហម គប់​កាំជ្រួច និង​គ្រាប់​បែក​ផ្សែង ទៅ​លើ​​រថយន្ត​សមាជិក​ក្លឹប Villarreal​ ៕

ចុចអានបន្ត ម្ចាស់​ពាន​លំដាប់​កំពូល​ទ្វីប​អឺរ៉ុប ៥សម័យកាល លត់​ក្រុម​ខ្លាំង​ Man City ចាស់ដៃ

ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;