សម្តេច ទៀ បាញ់ ចង់​ជួប​លោក លី យ៉ុងផាត់ ស្នើ​បញ្ចុះ​តម្លៃ​អគ្គិសនី-ទឹក​នៅ​ខេត្ត​១

  • 2018-04-05 23:23:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​បាន​ប្រកាស​ថា សម្ដេច​មាន​បំណង​ចង់​​ជួប​ពិភាក្សា​ជាមួយ​លោក ​លី យ៉ុងផាត់ ប្រធាន​ក្រុមហ៊ុន LYP ដើម្បី​ឲ្យ​ជួយ​បញ្ចុះ​តម្លៃ​អគ្គិសនី ​និង​តម្លៃ​ទឹក នៅ​ក្នុង​ខេត្ត​កោះកុង។ ប៉ុន្តែ​ការ​ស្វែង​រក​ជួប​នេះ គឺ​មិន​បាន​សម្រេច​ដូច​បំណង​នោះ​ទេ។

ការ​ថ្លែង​របស់​សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ នៅ​សង្កាត់​ស្ទឹងវែង ​ក្រុង​ខេមរភូមិន្ទ ​ខេត្ត​កោះកុង កាល​ពី​​ថ្ងៃ​ទី​៥ ​ខែ​មេសា ឆ្នាំ​២០១៨។

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ "នេះ​គឺជា​ការ​រួម​ចំណែក​ដ៏​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ដល់​ទុក្ខធុរៈ​របស់​មន្ត្រី​រាជការ ​និង​ប្រជាពលរដ្ឋ ​រស់​នៅ​ទីនេះ (កោះកុង)...ខ្ញុំ​គ្រាន់​តែ​លើក​ទេ ​ព្រោះ​ថ្ងៃ​នេះ ​ក៏​អត់​បាន​ជួប​គាត់ (ឧកញ៉ា លី យ៉ុងផាត់ ) ដែរ សូម្បី​តំណាង​ក្រុមហ៊ុន​ក៏​អត់​បាន​ជួប​ដែរ"។

សូម​ជម្រាប​ថា ​ក្រុមហ៊ុន LYP បាន​លក់​អគ្គិសនី​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ​ក្នុង​មួយ​គីឡូ ​តម្លៃ ៦០០រៀល និង​ទឹក​តម្លៃ​ជាង​១៥០០​រៀល ​ក្នុង​មួយ​ម៉ែត្រ​គូប៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;