JM និយាយ​រឿង Man City លើក​ពាន EPL ពេល​ប៉ះ Man Utd យប់នេះ​

  • 2018-04-07 02:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម បាន​និយាយ​មុន​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ថា លោក​មិន​ខ្វល់​ពី​រឿង Manchester City លើក​ពាន​រង្វាន់ English Premier League នោះ​ទេ ស្រប​ពេល​ដែល​ក្លឹប Manchester United នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ ​ក្រុម​ម្ចាស់ផ្ទះ នៅ​កីឡដ្ឋាន Etihad ​។

Jose Mourinho និង Pep Guardiola
លោក Mourinho បាន​ពន្យល់​ថា លោក​ក៏​ធ្លាប់​ដឹកនាំ Chelsea ឲ្យ​ឈ្នះ Man Utd នៅ​ទឹកដី Stamford Bridge ដើម្បី​លើក​ពាន EPL នេះ កាល​ពី​ឆ្នាំ២០០៦ ដែរ។ គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​ថា លោក​ក៏​មិន​បាន​ខ្វល់​ពី​រឿង Man City អបអរ​បញ្ឈឺ​គាត់​នោះ​ដែរ​។
Man Utd ប៉ះ Man City កាលជើងទី១

សូម​បញ្ជាក់​ថា Man City ដែល​ដឹកនាំ​ដោយ​លោក Pep Guardiola ត្រូវ​ការ​ឈ្នះ Man Utd ក្នុង​ការ​ប្រកួត​ដែល​ចាប់ផ្ដើម​វេលា​ម៉ោង១១:៣០​នាទី យប់​ថ្ងៃ​សៅរ៍​នេះ​ជា​ចាំបាច់ ដើម្បី​លើក​ពានរង្វាន់​លីគ​កំពូល​អង់គ្លេស នៅក្នុង​សប្ដាហ៍​ទី​៣៣។ បច្ចុប្បន្ន Man City មាន ៨៤ ​ពិន្ទុ ខណៈ Man Utd ឈរលេខ២ មាន​ត្រឹមតែ ៦៨​ពិន្ទុ​ប៉ុណ្ណោះ។ ​ City ត្រូវការ ១២​ពិន្ទុទៀត ក្នុង​៧ប្រកួត​ដែល​នៅ​សល់ ដើម្បី​បំបែក​កំណត់ត្រា​របស់ Chelsea កាលពី​ឆ្នាំ២០០៥ ដែល​មាន ៩៥​ពិន្ទុ៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;